ល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែងមានខ្សែធំ និងខ្នងក្រាស់ហើយ បានជាខាងអាជ្ញាធរសមត្តកិច្ចនិងជំនសញពាក់ព័ន្ធខេត្តឧត្ដរមានជ័យ មិនហ៊ានបង្ក្រាប!!

ឧត្ដរមានជ័យ ៖  ប្រភពពីបងប្អូនប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់ថា ម្ចាស់បើកលេងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែង មានឈ្មោះ ឡេង បានបើកបនល្បែងស៊ីសងខុសច្បាប់មានសង្វៀនជល់មាន់ និងអាប៉ោង ហើយបានប្រមូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចខាងអាជ្ញាធរសមត្តកិច្ចជំនាញពាក់ព័ន្ធសោះឡើយ ហើយថែមទាំងផ្គើននិងអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៀត។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថាៈ ទីតាំងដែលបុគ្គលឈ្មោះ ឡេង បើកសង្វៀនជល់មាន់ និងអាប៉ោង នៅចំណុចក្នុងចំការស្វាយចន្ទី ចូលតាមផ្លូវលំ(អង់តែន ០១១)ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្នុងមួយថ្ងៃៗអ្នកញៀនល្បែងជាច្រើនរាប់សិបនាក់ មកប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូន លេងចាប់ពីព្រឹកដល់ល្ងាចជារៀងរាល់ថ្ងៃ យូឆ្នាំមកហើយ ហើយជល់មាន់មួយគូៗមានភ្នាល់ដាក់លុយចាប់ពី រ រាប់លានរៀល និងរាប់ពាន់ដុល្លា ហើយមានអ្នកចាក់លុយខាងក្រៅយ៉ាងប្រសេចប្រសាចថែមទៀត។

អាជ្ញាធរមានសមត្ថកិច្ច និងជំនាញ ក្នុងស្រុកត្រពាំងប្រាសាទ និងអាជ្ញាធរមានសមត្តកិច្ចជំនាញខេត្តឧត្ដរមានជ័យ មិនហ៊ានបង្ក្រាបដោយចាញ់បារមីមេបនល្បែងខាងលើ ហើយត្រូវបានប្រជាពលរដ្ឋរិះគន់ថា មិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមយ៉ាងខ្លាំង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុង ស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានបុគ្គលម្នាក់ឈ្មោះ ឡេង ជាមេបនល្បែងធំ បើកសង្វៀនជល់មាន់ និងអាប៉ោង ជាទ្រង់ទ្រាយធំ ដោយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនដែលចាត់វិធានការទប់ស្កាត់ចាប់បង្ក្រាបឡើយ។

ទាំងអធិការដ្ឋាននគរបាលស្រុក ទាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យបុគ្គលឈ្មោះ ឡេង ធ្វើអ្វីៗតាមអំពើចិត្ត។
ហេតុនេះហើយ ទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ មេត្តាចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ និងមានចំណាត់ការបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងចំណុចទីតាំងខាងលើជាបន្ទាន់ផង ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលផងទាន៕

អត្ថបទដែលជាប់ទាក់ទង