សង្វៀនជល់មាន់និងអាប៉ោងដ៏ធំមហិមាមួយកន្លែងចាប់ផ្ដើមបើកលេងយ៉ាងគគ្រឹក.គគ្រេងយ៉ាងអាណាធិបតេយ្យនៅខេត្ត មណ្ឌលគិរី.តែសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធបែជារក្សាភាពស្ងៀមស្ងាត់ទៅវិញ!!!
ការិយាល័យផ្សព្វផ្សាយ0889846555/070926014
ខេត្តមណ្ឌលគិរី៖ រាល់ថ្ងៃកំពុងតែល្បីខ្លាំងថាទីតាំងជល់មាន់មួយកន្លែងស្ថិតនៅភូមិដំណាក់នាគ. ស្ថិតនៅសង្កាត់សែនមនោរម្យ ក្រុងមនោរម្យ ខេត្តមណ្ឌលគិរី ចាប់ផ្ដើមបើកជល់យ៉ាងគគ្រឹក.គគ្រេងយ៉ាងអាណាធិបតេយ្យតែមិនមានអាជ្ញាធរមានសមត្ថកិច្ចណាម្នាក់រវល់អើពើរធ្វើការបង្ក្រាបឡើយដោយរក្សាភាពស្ងៀមស្ងាត់ គេដាក់ការសង្ស័យថាប្រហែលជាម្ចាស់សង្វៀន បន់ស្រន់ត្រូវអស់ហើយ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងសង្វៀនជល់មាន់នៅទីតាំងខាងលើដែលបានផ្តល់អោយអក្នសារព័ន៍មានកាលពីថ្ងៃ១៦ខែមករា ឆ្នាំ២០២២នេះបានអោយដឹងថា ទីតាំងជល់មាន់ខាងលើនេះ ជល់មាន់និងអាប៉ោង.ជារៀងរាល់ថ្ងៃដោយមិនមានសមត្ថកិច្ចណាម្នាក់ចេញមុខធ្វើការបង្ក្រាបសោះឡើយ។
ប្រភពបានបន្តប្រាប់ឲ្យដឹងទៀតថា ម្ចាស់សង្វៀនជល់មាន់នឹងអាប៉ោង.បានសែនព្រេននឹងត្រូវ រូវ.ជាមួយសមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័នអស់ទៅហើយ។
ក្នុងនោះប្រជាពលរដ្ឋរស់នៅក្បែរសង្វៀនជល់មាន់ខាងលើ. នោះដែរក៏មានការលើកឡើង.នៃការព្រួយបារម្មណ៍អំពីសេចក្តីសុខ សុវត្ថិភាព ក្នុងការរស់នៅរបស់ពួកគាត់ព្រោះគាត់គិតថាបើក្នុងភូមិសាស្ត្រណាមានបើកលេងល្បែងស៊ីសងកន្លែងនោះមិនយូរទេនឹងអាចកើតមានអំពើរចោរកម្មឆក់លួចប្លន់ផ្សេងៗជាក់ជាមិនខាន។
ដូច្នេះប្រជាពលរដ្ឋ.ក៏សូមសំណូមពរដល់មន្ត្រីមានសមត្ថកិច្ចក្នុងមូលដ្ឋានជាពិសេស.លោកឧត្តមសេនីយ៍ទោ(ឡោសុខា).ស្នងការនគរបាលខេត្តមណ្ឌលគិរី.និងលោកឧត្តមសេនីយ៍ត្រី(ហែមបូណារ៉ែល)មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី.សូមមេត្តាមានវិធានការចាត់កម្លាំងបង្ក្រាបនឹងទប់ស្កាត់ឱ្យទាន់ពេលវេលាផង.ដើម្បីរក្សាអោយបាននូវភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចនឹងដើម្បីសេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋទាំងអស់គ្នានៅក្នុងខេត្តបណ្ឌលគិរីក្រុងសែនមនោរម្យផងទាន អរគុណសន្តិភាព៕