ទីតាំងបើកភ្នាល់លេងល្បែងបៀរការ៉ាត់និងល្បែងជាច្រើនតាមប្រព័ន្ធអនឡាញប្រជាពលរដ្ឋស្នើសុំអាជ្ញាធរមានសមត្ថកិច្ចក្នុងខណ្ឌច្បារអំពៅចុះបង្ក្រាបផង
ភ្នំពេញ ៖ ទីតាំងបើកភ្នាល់លេងល្បែងវាការ៉ាត់និងល្បែជាច្រើនតាមប្រព័ន្ធអនឡាញមួយកន្លែងស្ថិតនៅក្នុងភូមិពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងតែបើកលេងយ៉ាងរលូន ខណៈអាជ្ញាធរមានសមត្ថកិច្ចមិនបង្ក្រាប ទោះបីជាមានការរាយការណ៍ ពីប្រជាពលរដ្ឋ ក៏សមត្ថកិច្ច មិនខ្វល់ មានតែបណ្តែតបណ្ដោយ ឲ្យបើកលេងធម្មតា។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ដែលរស់នៅតំបន់នោះបានប្រាប់ឲ្យដឹងថា ទីតាំងល្បែងស៊ីសងភ្នាល់បៀរការ៉ាត់និងណេតមួយកន្លែងនេះបានបើកដំណើរការ យូរណាស់មកហើយ ប៉ុន្តែមិនមានសមត្ថកិច្ចណាហ៊ានចេញមុខមកបង្រ្កាបឡើយ។
ប្រភពដដែលបានបន្តទៀតថា ក្នុងទីតាំងល្បែងស៊ីសងខាងលើ នេះ ក្រៅពីមានល្បែងស៊ីសង អាចនឹងមានការប្រើប្រាស់គ្រឿងញៀនទៀតផង ព្រោះអ្នកដែលចូលទៅលេង បើមើលតាមសមាសភាព គឺពោរពេញដោយសារធាតុញៀន។
ហើយប្រជាពលរដ្ឋ នៅក្នុងតំបន់នោះ ក៏ដូចជាប្រជាពលរដ្ធក្នុងមូលដ្ឋានផ្សេងៗទៀត កំពុងតែមានការព្រួយបារម្ភ យ៉ាងខ្លាំង អំពីករណីល្បែងស៊ីសង មួយនេះ ព្រោះកាលណាមានល្បែងស៊ីសងប្រាកដជាមាន បទល្មើសគ្រឿងញៀន ចោរលួច ចោរឆក់ ចោរប្លន់ និងបទល្មើសផ្សេងៗទៀត ជាក់ជាមិនខាន។ ហើយពួកគាត់សូមសំណូមពរដល់ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅសូមលោកដឹកកម្លាំងជំនាញចុះបង្ក្រាប ទីតាំងមួយកន្លែងនេះផង។ដើម្បីជៀសវាងមានការរិះគន់ពីប្រជាពរដ្ឋមហាជនថាអាជ្ញាធរនៅក្នុងមូលដ្ឋានបើកភ្លើងខៀវបង្កើតបទល្មើស៕