ឯកឧត្តម អុឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់អញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការិនី រោងចក្រកាត់ដេរតៃអុីហ្សុី

ខេត្តពោធិ៍សាត់ះ ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អុឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ ទទួលបន្ទុកគ្រប់គ្រងកម្មកររោងចក្រកាត់ដេរ ជំនួសមុខឯកឧត្តមជាវ តាយ អភិបាលខេត្ត បានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការិនី រោងចក្រកាត់ដេរតៃអុីហ្សុី និងដេីម្បីធ្វេីការពន្យល់ណែនាំដល់បងប្អូនកម្មករ កម្មការិនី ទាំងអស់ ឱ្យយល់អំពីលក្ខខណ្ឌច្បាប់នៃការបេីកប្រាក់បំណាច់ឆ្នាំដែលពួកគាត់ត្រូវទទួលបានពីក្រុមហ៊ុន ។

ក្នុងកិច្ចសំណេះសំណាលឯកឧត្តមក៏បានមានប្រសាសន៍ធ្វេីការណែនាំជូនដល់ប្អូនកម្មករទាំងអស់ឱ្យបានជ្រាបថា ៖
ប្អូនៗក្មួយៗត្រូវដឹងថា បេីប្អូនៗមានការទទួលរងបញ្ហាមិនប្រកតីពីក្រុមហ៊ុន ប្អូនៗត្រូវរាយការណ៍ជូនដល់ខ្ញុំ ឬអាជ្ញាធម៌មានសមត្ថិច្ចឱ្យជួយដោះស្រាយ ព្រោះពួកខ្ញុំដែលជាអាជ្ញាធម៌មានភារកិច្ចនៅចាំដោះស្រាយបញ្ហាជូនប្អូនៗក្មួយៗគ្រប់ពេលវេលា ហេីយមិននៅស្ងៀមឱ្យប្អូនៗក្មួយៗណាម្នាក់ទទួលរងបញ្ហាអយុត្តិធម៌ពីក្រុមហ៊ុននោះទេ ។

តែប្រសិនបេីប្អូនៗក្មួយមានគំនិត្យ បង្កេីតបញ្ហាដោយចេតនាបំពានច្បាប់ ដេីម្បីធ្វេីឱ្យខាងក្រុមហ៊ុនមានការខាតបង់ នឹងដេីម្បីបង្កភាពចលាចលដល់សង្គមជាតិវិញនោះ ខ្ញុំក៏មិនអាចជួយការពារអំពេីខុសច្បាប់របស់ប្អូនៗក្មួយៗបានដែរ ដូច្នេះប្អូនៗក្មួយៗត្រូវចាំបាច់ចូលខ្លួនទទួលខុសត្រូវចំពោះមុខច្បាប់ដែលបានកំណត់ ៕

អត្ថបទដែលជាប់ទាក់ទង