សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ទទួលអំណោយមនុស្សធម៌ជាថវិកា និងអង្ករ ពីសប្បុរសជននានា ដើម្បីជួយជនរងគ្រោះ និងជនងាយរងគ្រោះក្នុងខេត្តកណ្ដាល

កណ្តាល ៖ ដើម្បីចូលរួម និងគាំទ្រជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនឯកជន និងសប្បុរសជននានា បាននាំយកអំណោយមនុស្សធម៌ ជាថវិកា និងអង្ករ ដើម្បីជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងខេត្តកណ្ដាល និងក្នុងគោលបំណងចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ ” ខ្ញុំសន្តិភាព និងកាកបាទក្រហមកម្ពុជា ” ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តកណ្តាល។

ស្ថិតក្នុងបរិយាកាសដ៏សែនរីករាយនេះ ឯកឧត្តម ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុនឯកជនទាំងអស់ និងសប្បុរសជននានា ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិ ធនធានផ្ទាល់ខ្លួនជួយឧបត្ថម្ភជូនសាខាកាកបាទក្រហកម្ពុជាខេត្តនៅពេលនេះ ហើយឯកឧត្ដម សូមសន្យាថា សាខាកាកបាទក្រហកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្ត ដោយមិនមានការរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ គឺទីណាមានកាលំបាក ទំនោះមានកាកបាទក្រហកម្ពុជា ដោយស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមកម្ពុជា។
សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ជាថវិកា រួមមាន៖
– លោកស្រី អ៊ាន សៀវម៉ី អគ្គនាយិកាក្រុមហ៊ុន Castle E Diamond និងជាម្ចាស់ Page SIVMEY Online Shop នាំចូលផលិតផលថែរក្សាសម្ផស្សម៉ាក EI EI ថវិកា៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លាសហរដ្ឋអាមេរិក) ។
– លោក Apichart Duang Art ប្រធានក្រុមហ៊ុន Discovery Eastate CO.,LTD ថវិកា១០០០០ដុល្លារ(មួយម៉ឺនដុល្លារសហរដ្ឋអាមេរិក)។
– ក្រុមហ៊ុន Yong Yuan Real Estate LTD ថវិកា ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារសហរដ្ឋអាមេរិក)។
– លោកស្រី ទ្រី សុផានិត អគ្គនាយិកាក្រុមហ៊ុន ទ្រី សុផានិត ត្រេឌីង ឯ.ក ឧបត្ថម្ភអង្ករចំនួន ២តោន៕   ការិយាល័យផ្សព្វផ្សាយ ០៧០៩២៦០១៤
អត្ថបទដែលជាប់ទាក់ទង