ជនសង្ស័យម្នាក់ត្រូវបានសមត្ថប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅឃាត់ខ្លួនពាក់ព័ន្ធករណីលួចកាច់កាមេរ៉ាសុវត្ថិភាពបានម្តងញ៉ាម,មកម្តងទៀតចាប់ជាប់

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅឃាត់ខ្លួនពាក់ព័ន្ធករណីលួចកាច់កាមេរ៉ាសុវត្ថិភាព ហេតុការណ៍នេះកើតឡើងថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៣និង៤០នាទី នៅចំណុចផ្ទះជនរងគ្រោះ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ នុត សុវត្តិ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុ មុខរបរលក់ដូរ។
ដោយឡែកជនសង្ស័យឈ្មោះ ម៉ាត់ ហ្វីយ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅមាត់ទន្លេភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ជនសង្ស័យមានសារធាតុញៀន(+)។
វត្ថុតាងចាប់យក៖កាមេរ៉ាសុវត្តិភាពចំនួន១ម៉ាក HIK VISION ពណ៌ ស (របស់ជនរងគ្រោះ)។

តាមសមត្ថកិច្ចឲ្យដឹងថានៅវេលាកេីតហេតុខាងលេី ជនសង្ស័យឈ្មោះ ម៉ាត់ ហ្វីយ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ បានធ្វេីសកម្មភាពលួចកាច់យកកាមេរ៉ាសុវត្តិភាពរបសជនរងគ្រោះឈ្មោះ នុត សុវត្តិ ភេទប្រុស អាយុ ៣៣ឆ្នាំ រួចក៏គេចខ្លួនបាត់។ ក្រោយមកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ អោយជួយស្រាវជ្រាវ។ បានមួយសន្ទុះក្រោយមកជនសង្ស័យខាងលើបានមកម្តងទៀតបំរ៉ុងនិងកាច់កាមេរ៉ាសុវត្តិភាពរបស់ជនរងគ្រោះយក០១ទៀត តែត្រូវបានកំលាំងប៉ុស្តិ៍តាខ្មៅទៅទាន់ក៏ដេញចាប់។ តែចាប់មិនបាន ត្រូវបានជនសង្ស័យរត់គេចខ្លួនបាត់។

លុះរហូតម៉ោង១៥និង១៥នាទី ថ្ងៃខែដដែល កំលាំងប៉ុស្តិ៍តាខ្មៅក៏ឃាត់ខ្លួនជនសង្ស័យបានពេលកំពុងដេកនៅលើទូ នៅមាត់ទន្លេ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យរួមទាំងវត្ថុតាងយកមកសួរនាំនៅប៉ុស្ដី៍នគរបាលរដ្ឋបាលតាខ្មៅ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង