លោកវរសេនីយ៍ត្រី ស៊ា សៅឌី អធិការរង ដឹកនាំកម្លាំងចុះធ្វើការដើរល្បាត នៅពេលរាត្រីដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត!!!

ខេត្តបន្ទាយមានជ័យ៖នៅយប់ថ្ងៃសុក្រ ០៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០១ខែ កក្កដា ឆ្នាំ២០២២នេះដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អធិការរងគ្រប់ផ្នែកជំនាញ ដឹកនាំកម្លាំង ដើម្បីទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទនឹងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតទាំងមូល។

ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រី ស៊ា សៅឌី អធិការរង ទទួលផែនការងារជំនួយការនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះធ្វើការដើរល្បាតនៅពេលរាត្រីដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ នឹងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាល ក្រុងប៉ោយប៉ែត ក៏បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ មានហេតុការណ៍អសន្តិសុខនៅក្នុងមូលដ្ឋានរបស់បងប្អូន រស់នៅសូមរាយការណ៍មកកាន់លេខទូរស័ព្ទមានលេខ 0977780164 ដើម្បីកម្លាំងនគរបាលប្រចាំបញ្ជាចុះធ្វើការទប់ស្កាត់នឹងបង្ក្រាបានទាន់ពេលវេលាផងដែរ៕

 

 

អត្ថបទដែលជាប់ទាក់ទង