សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ស្តីពីការវិភាគស្ថានភាពកុមារ និងក្មេងជំទង់នៅតំបន់ទីក្រុង និងទីប្រជុំជន

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ស្តីពីការវិភាគស្ថានភាពកុមារ និងក្មេងជំទង់នៅតំបន់ទីក្រុង និងទី​ប្រជុំជន។សិក្ខាសាលានេះ មានការអញ្ជើញ​ចូលរួមផងដែរពីតំណាងអង្គការUNICEF លោកអភិបាលរង នៃរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពង់ចាម​ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តសៀមរាប តំណាងមកពីមន្ទីរសុខាភិបាល មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរផែនការ៕

 

អត្ថបទដែលជាប់ទាក់ទង