រថយន្តក្រុងដឹកឈើខុសច្បាប់ ដឹកទៅលក់ភ្នំពេញ ត្រូវបានសមត្ថកិច្ចសហការជាមួយ សង្កាត់រដ្ឋបាលព្រៃឈើគូលែន បង្ក្រាប នៅព្រះវិហារ

ព្រះវិហារ ៖ នៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២២ នេះ មេឈ្មួញដែលរកសុីឈើយកទៅលក់ដឹកឈើទាំងថ្ងៃ មិនញញើតសមត្ថកិច្ចរដ្ឋបាលព្រៃឈើត្រូវបានបង្ក្រាបបានហើយ ។ នៅចំណុចត្រាវជូភូមិស្រយង់ជើងឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ ដែលមេឈ្មួញដឹកឈើចេញពីស្រុកគូលែនតាមរថយន្តក្រុងនេះតាមបណ្តោយផ្លូវជាតិលេខ64ប្រភេទឈើលេខមួយ។

ត្រូវបានសមត្ថកិច្ច សង្កាត់រដ្ឋបាលព្រៃឈើគូលែនសហការជាមួយកម្លាំងសមត្ថកិច្ចដោយមានការចូលរួមរបស់អ្នកសារព័ត៌មានផងដែរ ស្ទាក់ចាប់បានរថយន្តក្រុងពណ៍លឿង ពាក់ផ្លាកលេខ ភ្នំពេញ3D3732 ដែលគេស្គាល់ថាជារថយន្តក្រុងដឹកភ្ញៀវ ហើយមិនសូវកាក់កបបែកគំនិតដឹកឈើម្តង មានអីហេងស៊យទាំងព្រឹកអស់ទាំងឈើអស់ទាំរថយន្ត ។

លោកសំដាកសង្កាត់រដ្ឋបាលឈើគូលែន បានប្រាប់មករថយន្តក្រុងនេះបានរក្សាទុកនៅក្នុងសង្កាត់រដ្ឋព្រៃឈើគូលែន ឆ្លៀតឱកាសរដូវកាន់បិណ្ឌធ្វើឱ្យមេឈ្មួញគិតថា សមត្ថកិច្ចរដ្ឋបាលព្រៃឈើមិននៅបានតែពួកគេខំប្រឹងដឹកយកទៅលក់មានអីខាតទាំងការខាតទាំងដើមមិនបានសម្រេចរថយន្តដឹកជញ្ជូនអនុផលព្រៃឈើត្រូវ បានការបង្ក្រាបរថយន្តខាងលើបានហើយឲ្យម្ចាស់រថយន្តបើកចូលកន្លែងរដ្ឋបាលព្រៃឈើគូលែនចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង