លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា តំណាង លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានជួបសំណេះសំណាល ជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ៧មករា
(ភ្នំពេញ) នាល្ងាចថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនិងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា តំណាង លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ជួបសំណេះសំណាល កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ៧មករា ។
នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាល ខណ្ឌ៧មករា បានធ្វើការកោតសរសើរ ចំពោះកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលបានបំពេញនូវតួនាទី ភារកិច្ច របស់ខ្លួន និងការខិតខំប្រឹងប្រែង រក្សាសុន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មិនអោយមានភាពភ័យខ្លាចនៅបញ្ហា អសន្តិសុខ ក្នុងភូមិ សង្កាត់ ជាពិសេសនោះ គឺ រក្សាបានភូមិ សង្កាត់ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា បានធ្វើការ កោតសរសើរកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច រៀបចំសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ បានយ៉ាងល្អប្រសើរ ។ ម្យ៉ាងវិញទៀត កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ត្រូវពង្រឹងសមត្ថភាពបន្ថែម ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ក៏ដូចជាសហការជាមួយ កម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ក្នុងការចុះល្បាត ពួន ស្ទាក់ និងចាប់អោយបាន លើការបង្ក្រាបរាល់បទល្មើស និងរាល់សកម្មភាព ចោរកម្ម ផ្សេងៗដើម្បីរក្សាពង្រឹងសន្តិសុខ និង រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ៧មករា អោយជាប់ជាប្រចាំផងដែរ ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានធ្វើការផ្តាំផ្ញើ ជូនកងកម្លាំង ត្រូវប្រកាន់អោយបានខ្ជាប់ខ្ជួនដូចជា ៖
១.កម្លាំង ត្រូវមានវិន័យ
២.កម្លាំង ត្រូវស្តាប់បទបញ្ជា
៣.កម្លាំង ត្រូវគោរព តួនាទី ភារកិច្ច និងសាមគ្គីភាពផ្ទៃក្នុង ។
ក្នុងការសំណេះសំណាលនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាលខណ្ឌ៧មករា បានឧបត្ថម្ភក្នុងម្នាក់ អង្ករ ២៥គីឡូ និងថវិកា ២ម៉ឺនរៀល សរុប២១នាក់ មានអង្ករ ២១បាវ និង ថវិកា ៤២ម៉ឺនរៀល ៕