ស្ត្រីចំណាស់មួយរូប ជាមន្ត្រីបម្រើការងារនៅសាលាខណ្ឌមានជ័យ បានទទួលមរណភាពហើយ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងបុកគ្នា នៅភ្នំពេញ

ភ្នំពេញ ៖ នៅ រសៀលថ្ងៃទី៣ តុលា ឆ្នាំ២០២២ ស្ត្រីចំណាស់មួយរូបជាមន្ត្រីបម្រើការងារនៅសាលាខណ្ឌមានជ័យ បានទទួលមរណភាពហើយ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅតាមបណ្តោយមហាវិថីសម្តេចតេជោ ( ផ្លូវ៦០ម៉ែត្រ ) ទល់មុខច្រកចូលសាលាខណ្ឌមានជ័យ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ។

ស្ត្រីរងគ្រោះនេះ ឈ្មោះ តុប ស៊ីវហ៊ុន អាយុប្រមាណជាង៦០ឆ្នាំ ជាអតីតនាយិកាអនុវិទ្យាល័យហ៊ុនសែនចាក់អង្រែ និងបច្ចុប្បន្នជាមន្ត្រីការិយាល័យប្រជាពលរដ្ឋខណ្ឌមានជ័យ ។

សពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារតម្កល់ធ្វេីបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ស្ថិតនៅផ្លូវបេតុងលេខ៦ ក្រុម២១ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង