ឯកឧត្តមគង់ សោភ័ណ្ឌអញ្ចើញជាអធិបតីភាពក្នុងឱកាសពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់វត្ថុ(ប័ណ្ណដីធ្លី)ជូនពលរដ្ឋនៅស្រុកកៀនស្វាយ!
(កណ្តាល) ឯកឧត្តមគង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលបានជាអធិបតីភាពក្នុងឱកាសពិធីចែកវិញ្ញាបនបត្រសម្គាស់ម្ចស់វត្ថុ(ប័ណ្ណ)ជូនប្រជាពលរដ្ឋក្នុងឃុំដីឥដ្ឋមានបី៣ភូមិមានការចូលរួមពីលោកឡូវ សុខសានអភិបាលស្រុកកៀនស្វាយនិងលោកយ៉ែមប៊ុណ្ណាមេឃុំដីឥដ្ឋ។
នាព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ «ប្រជាពលរដ្ឋ ចំនួន ០៣ភូមិ រស់នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) សរុប ១៦៤២ ប័ណ្ណ រួមមានភូមិស្ដៅកន្លែង៣ ភូមិស្ដៅកន្លែង៤ និងភូមិស្ដៅកន្លែង៥ ដែលពិធីប្រគល់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាពេលនេះ ប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវត្តស្តៅកន្លែង ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល»។
ឯកឧត្តមគង់ សោភ័ណ្ឌសូមកោតសរសើរចំពោះមន្ទីរអង្គភាពជំនាញនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការរួមគ្នាខិតខំបំពេញនីតិវិធីក្នុងការវាស់វែងចុះបញ្ជីដីធ្លី ចេញប័ណ្ណកម្មសិទ្ធិ ដែលមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល។
”ជាក់ស្តែង គិតមកដល់ពេលនេះ រដ្ឋបាលខេត្តកណ្តាល បានធ្វើប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចែកប័ណ្ណជូនប្រជាពលរដ្ឋ សរុបចំនួន ១៧៣ លើក ស្មើនឹង ២៤៤,៦៩៣ ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី១៧៤ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលនឹងផ្ដល់ជូនប្រជាពលរដ្ឋចំនួន០៣ភូមិ គឺភូមិស្ដៅកន្លែង៣ ភូមិស្ដៅកន្លែង៤ និងភូមិស្ដៅកន្លែង៥ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល សរុចំនួន១៦,៤២ប័ណ្ណ”៕