ទីតាំងលេងល្បែងបញ្ជល់មាន់ ជ្រកក្រោមស្លាកកាស៊ីណូមួយកន្លែង បើកដំណើរការឲ្យពលរដ្ឋខ្មែរចូលលេង ស្រុកកំពង់ត្រាច នៅកំពត

កំពត៖ ទីតាំងបើកលេងល្បែងបញ្ជល់មាន់ ជ្រកក្រោមស្លាកកាស៊ីណូនេះ មានទីតាំងស្ថិតនៅក្នុងភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅជប់ច្រកទ្វាព្រំដែនប៉ុស្តិ៍អន្តរជាតិ ព្រែកចាក។

ទីតាំងបើកលេងល្បែងបញ្ជល់មាន់ដ៏ធំមួយ ត្រូវគេរាយការណ៍ថា បានបើកដំណើរការភ្នាល់លេងជ្រកនៅក្រោមស្លាកកាស៊ីណូ ហូថេល វីមាណ ១៦៨ (CASINO-HOTEL VIMARN 168) ដោយទីតាំងនោះ មានបើកលេងល្បែងបញ្ជល់មាន់ បៀ ឡុកឡាក់ តៃស៊ីវ និងអាប៉ោង ជាដើម។

សេចក្ដីរាយការណ៍ បានបន្តទៀតថា ទីតាំងនោះ បានបើកដំណើរការដោយឲ្យប្រជាពលរដ្ឋខ្មែរចូលលេង ដែលផ្ទុយពីច្បាប់អនុញ្ញាតរបស់រាជរដ្ឋាភិបាល ហើយមិនទាន់ឃើញមានអាជ្ញាធរមានសមត្ថកិច្ចណា ចុះពិនិត្យ និងបង្រ្កាបឡើយ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ បានសំណូមពរទៅលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចុះមកពិនិត្យ និងបង្រ្កាបផង៕

អត្ថបទដែលជាប់ទាក់ទង