ទីបំផុតជនរងគ្រោះសម្រេចប្ដឹងឧកញ៉ា នួន អក ទៅតុលាការ ករណីចេញសែកស្អុយជាបន្តបន្ទាប់!

 

នេះបើយោងតាមបណ្ដឹង ចុះថ្ងៃទី២៧.០៤.២០២៣ ដែល(អង្គអាណាចក្រខ្មែ ដត ខម) ទើបទទួលបាន នៅថ្ងៃទី២៩.០៤.២០២៣។

សូមជម្រាបថាៈ ជនរងគ្រោះក្នុងរឿងរ៉ាវមួយនេះឈ្មោះ ហាក់ វណ្ណះ ភេទស្រីអាយុ៤៣ឆ្នាំ នៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

រីឯឧកញ៉ា ដែលរងការចោទប្រកាន់ឈ្មោះ នួន អក ភេទប្រុសអាយុ៤០ឆ្នាំនៅភូមិញរ សង្កាត់កណ្ដាលជុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជា”គ្រូបង្រៀនជោគជ័យ និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ហើយក៏ជាម្ចាស់រីស៊ត កំពតឋានសួគ៌ និងជាម្ចាស់គម្រោង ផ្សារអាហារសមុទ្រខៀវ ២៤ម៉ោង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល”។

ករណីនេះ មុនដាក់ពាក្យបណ្ដឹង ជនរងគ្រោះ ធ្វើការទំនាក់ទំនងលែងបាន និងប្រកាសទុកឱសានវាទឱ្យឧកញ៉ា នួន អក ចូលខ្លួនមកដោះស្រាយជាបន្តបន្ទាប់! ។
ប៉ុន្តែមិនមានវត្តមានឧកញ៉ា នួន អក មកដំណោះស្រាយនោះឡើយ ទើបខ្លួនសម្រេចប្ដឹងតែម្ដងទៅ។

ក្នុងនាមជាជនរងគ្រោះអ្នកស្រី ហាក់ វណ្ណះ បានអះអាងប្រាប់«ដើមរាំង»ថាៈ
ឧកញ៉ា នួន អក ជំពាក់ប្រាក់ខ្លួនសរុបចំនួន១០ម៉ឺនដុល្លារ រយៈពេលជាង៣ឆ្នាំមកហើយ!។
ដែលឧកញ៉ា នួន អក បានអូសបន្លាយពេល និងសងប្រាក់មកឱ្យខ្លួនបន្តិចបន្តួច រួចសុំដូរសែករហូត..!

បច្ចុប្បន្នៈឧកញ៉ា នួន អក នៅជំពាក់ជនរងគ្រោះជាង៣០.០០០$ទៀត និងបន្សល់ទុក”សែកស្អុយគ្មានសាច់ប្រាក់”ចំនួន២សន្លឹក នៅហ្នឹងអ្នកស្រី ខណៈទាក់ទងទៅគាត់ លែងបានហើយ..!។

អ្នកស្រីបន្តថាៈ បច្ចុប្បន្នៈ ឧកញ៉ា នួន អក បានគេចខ្លួន និងគេចពីការទទួលខុសត្រូវក្នុងការទូទាត់បំណុលមកឱ្យអ្នកស្រី..!។

បើតាមអ្នកស្រី ហាក់ វណ្ណះ ដើមចមដំបូង ខ្លួនបានចូលរៀនផ្នែកទីផ្សារជោគជ័យ ដែលមានលោកឧកញ៉ា នួន អក ជាគ្រូបង្រៀន។
បន្ទាប់មកក៏ស្គាល់គ្នា មានទំនាក់ទំនងជាមួយលោកឧកញ៉ា រួមនិងបុគ្គលិកក្រុមហ៊ុន របស់លោកឧកញ៉ា។

ទន្ទឹមនិងនោះលោកឧកញ៉ា នួន អក បានប្រើយុទ្ធសាស្ត្រណែនាំ ឱ្យខ្លួនចូលហ៊ុនវិនិយោគ និងបានប្រាក់ចំណេញច្រើន.ទ្វេដង ១គុណជា២ ត្រឹមរយៈពេល១ឆ្នាំ ប៉ុណ្ណោះ!។

ព្រោះតែជឿតាមការ បញ្ចុះបញ្ចូលលួងលោម នៅថ្ងៃទី១៨.១១.២០១៩ អ្នកស្រី បានប្រគល់ប្រាក់ឱ្យលោកឧកញ៉ា នួន អក ចំនួន៥០.០០០$(ប្រាំម៉ឺនដុល្លារ)។

ដោយមានកុងត្រាមេធាវី ដឹងឮ
ពោលគឺរយៈពេល១ឆ្នាំ ដោយនៅថ្ងៃទី១៨.១១.២០២០។
ឧកញ៉ា នួន អក សន្យាសងប្រាក់មកអ្នកស្រីវិញ ចំនួន១០០.០០០$(ដប់ម៉ឺនដុល្លារ)។

លុះដល់ថ្ងៃកំណត់ស្រាប់ តែលោកឧកញ៉ា នួន អក មិនព្រមសងលុយដោយគេចវេះរហូត.!។
បណ្ដាលឱ្យជនរងគ្រោះ តាមស្កាត់ជួបឧកញ៉ា នួន អក នៅដីឡូត៍ កំពតឋានសួគ៌ ជាច្រើនលើកច្រើនសារ.!។
ក្នុងនោះភាគីឧកញ៉ា សងប្រាក់បន្តិចបន្តួចម្ដងថ្ងៃនេះម្ដងថ្ងៃនោះ មិនមានអ្វីជាដុំកំភួនឡើយ។

ជនរងគ្រោះបន្តថាៈ ក្រោយមកទៀតលោកឧកញ៉ា នួន អក បានចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់(សែកស្អុយ)មកឱ្យខ្លួនជាបន្តបន្ទាប់។

ដូចជា៖ ដាក់កាលបរិច្ឆេទ ឱ្យបើកប្រាក់ នៅថ្ងៃទី៣០.០៧.២០២២
ចំនួន២០.០០០$(ពីរម៉ឺនដុល្លារ)ចំនួន១សន្លឹក។
ដាក់ការបរិច្ឆេទបើកប្រាក់នៅថ្ងៃទី៣០.០៨.២០២២
ចំនួន២៦.០០០$(ពីរម៉ឺនប្រាំមួយពាន់ដុល្លារ)ចំនួន១សន្លឹកទៀត។

លុះដល់ថ្ងៃកំណត់ ចូលបើកប្រាក់មិនបាន លោកឧកញ៉ា បានលួងលោមនិងហៅមកសម្រួលគ្នា ដោយសងប្រាក់មួយចំនួន និងសុំប្ដូរសែកថ្មី ចំនួន២សន្លឹកទៀត។

ទី១ៈ ដាក់ការបរិច្ឆេទឱ្យបើកប្រាក់នៅថ្ងៃទី២៥.០៩.២០២២
ចំនួន២០.០០០$(ពីរម៉ឺនដុល្លារ)។
២ៈ ដាក់ការបរិច្ឆេទបើកប្រាក់នៅថ្ងៃទី៣០.១០.២០២២
ចំនួន២៦.០០០$(ពីរម៉ឺនប្រាំមួយពាន់ដុល្លារ)។

ជនរងគ្រោះបញ្ជាក់ថាៈ ការប្ដូរសែកនេះ គឺច្រើនលើកច្រើនសារមកហើយ មិនមែនតែត្រឹម សែក៤សន្លឹកនឹងទេ.!។

ទាក់ទិននិងរឿងនេះអ្នកស្រី ហាក់ វណ្ណះ ថាៈខ្លួនអស់ការអត់ធ្មត់ទៀតហើយ ព្រោះកាន់សែក.ចូលបើកលុយនៅធនាគារ មិនដែលបានសោះ!។

អ្នកស្រី ហាក់ វណ្ណះ បញ្ជាក់បន្ថែមថាៈ នៅកំឡុងដើមខែមេសា ឆ្នាំ២០២៣ អ្នកស្រី បានទៅបើកប្រាក់នៅធនាគារ ក្នុងស្រុកពារាំង ខេត្តព្រៃវែង ម្ដងទៀត!។

ដោយខាងធនាគារ ស្រុកពារាំង ប្រាប់មកវិញថាៈ សែកនោះគ្មានសាច់ប្រាក់ទាំង២សន្លឹក!។
ក្នុងនោះ១សន្លឹក ត្រូវហួសសុពលភាព ខណៈ១សន្លឹកទៀត បានបញ្ជាក់ថាៈ គ្មានសាច់ប្រាក់(សែកស្អុយ)។

បន្ទាប់ពីបើកប្រាក់ច្រើនលើកហើយមិនបាន ជនរងគ្រោះ ក៏បានប្រកាសទុកឱសានវាទចុងក្រោយ ឱ្យលោកឧកញ៉ា នួន អក ចូលខ្លួនមកដោះស្រាយនិងទូទាត់បំណុល មិនឱ្យលើសថ្ងៃទី២៤.០៤.២០២៣។

លុះផុតឱសានវាទហើយ នៅតែមិនមានដំណោះស្រាយទៀត ទើបអ្នកស្រី ហាក់ វណ្ណះ សម្រេចប្ដឹងឧកញ៉ា នួន អក តែម្ដងទៅ។

ក្នុងបណ្ដឹងនោះអ្នកស្រី បានសូមណូមពរចំនួន៣ចំណុចដូចខាងក្រោម៖
១ៈ សូមឱ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ឧកញ៉ា នួន អក តាមនីតិវិធី។
២ៈ សូមទាមទារប្រាក់ដើមចំនួន៥០.០០០ដុល្លារ។
៣ៈ សូមទាមទារសំណងជំងឺចិត្តចំនួន៤០លានរៀលផងដែរ។

រាល់ការអះអាងទាំងនេះ ព្រឹកទី២៩.០៤.២០២៣«ដើមរាំង» បានព្យាយាមសុំការបកស្រាយពីលោកឧកញ៉ា នួន អក ប៉ុន្តែទូរស័ព្ទរបស់លោកឧកញ៉ា មិនអាចទាក់ទងបានឡើយ!។

បើតាមអ្នកស្រី ហាក់ វណ្ណះ បច្ចុប្បន្នៈឧកញ៉ា នួន អក កំពុងគេចខ្លួនទៅនៅព្រំដែនថៃ-កម្ពុជាខេត្តប៉ៃលិន!។

ក្នុងនោះអ្នកស្រី ហាក់ វណ្ណះ ក៏បានថ្លែងដែរថាៈ មូលហេតុដែលលោកឧកញ៉ា នួន អក ជាប់បំណុលច្រើន។
ក៏ព្រោះតែលោកឧកញ៉ា បរាជ័យគម្រោងដីឡូត៍”រីស៊តកំពតឋានសួគ៌”នៅខេត្តកំពត។ រួចមកបើក គម្រោង ផ្សារអាហារសមុទ្រខៀវ ២៤ម៉ោង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល”ដើម្បីស្ដារបំណុលឡើងវិញ.។ បែរជាបរាជ័យថែមមួយកម្រិតទៀត.ជាហេតុនាំឱ្យម្ចាស់បំណុលផ្សេងៗ។ ក្នុងនោះរួមមានអ្នកស្រីផងដែរ តាមទារលុយគំរាមនិងព្រមានប្ដឹងជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង