យុវជនពីរនាក់ ក្រោយធ្វើសកម្មភាព គប់កញ្ចក់ទូរ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី ធ្វើការឃាត់ខ្លួន.!!

ស្រុកបាទី៖ នៅថ្ងៃ ព្រហស្បតិ៍ ៧ រោច ខែ ពិសាខ ឆ្នាំ ថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនិងថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ២២ និង ៣០ នាទី មានករណីធ្វើឲ្យខូចខាតដោយចេតនា (គប់កញ្ចក់ទូរ) កើតឡើងត្រង់ចំណុចតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិព្រហែក ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ ដូចខាងក្រោម៖

១/ ឈ្មោះ អោ ឧត្តម ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិព្រែកក្តី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ (មុខរបរមិនពិតប្រាកដ)។
២/ ឈ្មោះ សី សុង ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិព្រែកក្តី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ (មុខរបរមិនពិតប្រាកដ)។ បានធ្វើសកម្មភាពយកដុំថ្មចំនួន០២ដុំមានទំហំ ១៤សង់ទីម៉ែត្រ និង ០១ដុំទៀតមានទំហំ ១២សង់ទីម៉ែត្រ គប់ទៅលើកញ្ចក់ទូរតាំងភេសជ្ជៈ របស់ជនរងគ្រោះ ឈ្មោះ ស៊ឹម ចំរើន ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិព្រហែក ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ បណ្តាលឲ្យបែកខូចខាតទាំងស្រុង។ ក្រោយធ្វើសកម្មភាពជនសង្ស័យទាំង០២ នាក់ បានរត់គេចខ្លួនបាត់។

ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

លុះដល់នៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ១២ និង ៣០ នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលំពង់ និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងដូង ទើបឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ អោ ឧត្តម ភេទប្រុស អាយុ ២៤ ឆ្នាំ និង ឈ្មោះ សី សុង ភេទប្រុស អាយុ ៣៧ ឆ្នាំ និងដកហូតវត្ថុតាង នៅចំណុចភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង