ល្បិចឆ្ពិនភ្នេករបស់មេឈ្មួញ(លៀស)ដុះស្លែស្ថិតនៅក្នុងឃុំឆ្នុកទ្រូ ដែលសុទ្ធសឹងតែជាមេឈ្មួញដុះស្លែយូឆ្នាំណាស់មកហើយ សង្ស័យមន្ត្រីជំនាញជលផលរាប់ទាំងពីរប្រធានៗរហូតដល់ថ្នាក់ក្រោម ជលផលសើមមាត់សើមក៏ជាមួយឈ្មួញទាំងនេះហើយមើលទៅបានជាដេកលក់ធ្វើមិនដឹងអង្គុយចាំតែយកលុយតុង !!!!

ល្បិចឆ្ពិនភ្នេករបស់មេឈ្មួញ(លៀស)ដុះស្លែស្ថិតនៅក្នុងឃុំឆ្នុកទ្រូ ដែលសុទ្ធសឹងតែជាមេឈ្មួញដុះស្លែយូឆ្នាំណាស់មកហើយ សង្ស័យមន្ត្រីជំនាញជលផលរាប់ទាំងពីរប្រធាន

(កំពង់ឆ្នាំង)  សេចក្ដីរាយការណ៍ពីតំបន់បឹងទន្លេសាបបានរាយការណ៍មកថាអស់លោកមន្ត្រីជំនាញបានឡើងធំហើយតើមកបម្រើរាស្ត្រឬក៏មកបំផ្លាញរាស្ត្រ???
នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ដែលស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ចំណុចមាត់ទឹក ផ្សារជើងកំពង់ឆ្នុកទ្រូ
មានសកម្មភាពឈ្មួញ(លៀស)កំពង់តែសម្រុកដឹកយកទៅប្រទេសវៀតណាម គគ្រឹកគគ្រែងយ៉ាងអាណាធិបតេយ្យដឹកតាមរថយន្តវ៉េរអង យីឌុបផ្លូវ 5 ខ្នាតយក្ស ជ្រកក្រោមលេស(លៀសប្រើប្រាស់ទីផ្សារក្នុងស្រុក)ធាតុពិតគឺដឹកចេញទៅប្រទេសវៀតណាម។

ករណីនេះក្រុមអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងផ្ទាល់ ហើយសង្កេតឃើញថា (លៀស)ទាំងនោះខុសប្រក្រតី ក៏បានរាយការណ៍ជូន ឯកឧត្តម ពុំ សុថា គណៈប្រតិភូទទួលបន្ទុកជលផល មួយសន្ទុះក្រោយមក ក៏បានឃើញមន្ត្រីជលផលសង្កាត់ និងនាយរងអធិការកិច្ចបឹងទន្លេងសាបខាងត្បូង ចុះមកពិនិត្យនៅនឹងកន្លែងទីតាំងផ្ទាល់ ក៏ពិនិត្យឃើញថាពិតជាមាន(លៀស)តូចល្អិតៗមានទាំងសំបក ជាចើនកន្លែងច្រកពេញៗការ៉ុងដាក់បង្កប់ជាមួយ(លៀស)ទីផ្សារ ខណៈពេលនោះគេសង្កេតឃើញថា លោកអ៊ូ ចាន់ធាហៅ កែវ ធូ នាយសង្កាត់ស្រុកបរិបូណ៌ នៅតែផ្គើននឹងបទបញ្ជា របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ហាមដាច់ខាតមិនអោយនេសាទ(លៀស)តូចៗដែលជា ប្រភេទ(លៀស)ស្ងោរ(ដែលជាលៀសចំណីសទ្ទានិងចំណីសត្វផ្សេងៗ)ដែលដឹកយកទៅប្រទេសវៀតណាម ប៉ុន្តែលោក កែវ ធូ មិនដែលខ្វល់នៅតែបន្តចេញពាក់មីជាបន្តបន្ទាប់ ហើយពុំដែលចុះអនុវត្តឬក៏ទប់ស្កាត់បានម្ដងណាឡើយ សម្រាប់ខេត្តពោធិ៍សាត់វិញមិនថា(លៀស)តូចឬធំគេបង្ក្រាបទាំងអស់ មិនអោយរកជាដាច់ខាត។

ប្រជានេសាទលក្ខណៈគ្រួសារនៅតំបន់បឹងទន្លេសាប។សំណូមពរទៅដល់ឯកឧត្តមឌិត ទីណារដ្ឋមន្ត្រី ក្រសួងកសិកម្មទុក្ខាប្រមាញ់និងនេសាទ។ មេត្តាជួយទប់ស្កាត់អោយបានទាន់ពេលវេលា ព្រោះករណីកែវលៀសនេះក្រុមអ្នកនេសាទកៅលាសមិនបានគោរពតាមបុត្របញ្ជាដែលក្រសួងអនុញ្ញាតឲ្យប្រើត្រឹមម៉ាស៊ីន 24 សេះនោះទេ។គឺគេប្រើសុទ្ធតែម៉ាស៊ីនធុនធំចាប់ពី mazda nissan highlander និង lexus អូសកែវលៀសកកូរបែកពពុះពេញបឹងទន្លេសាបជាហេតុធ្វើឲ្យប៉ះពាល់ដល់ពពួកមច្ឆាតជាតិដែលជាចំណីត្រីពពួកវារីជាតិពពួកប៊ូឡុងតុងដែលជាចំណីត្រីនៅក្នុងបាតទន្លេ។
បើមិនវិធានការទប់ស្កាត់ទេនោះច្បាស់ជារលាយហិនហោច ជាក់ជាមិនខាន ម្យ៉ាងទៀត ប៉ះពាល់ទៅដល់ការនេសាទលក្ខណៈគ្រួសារ ដូចជា(សន្ទូច)(មង)ត្រូវបានឈ្មួញលៀសទាំងនោះកាវដាច់ខ្ទិចខ្ទីគ្មានសល់៕ ការិយាល័យផ្សព្វផ្សាយ ០១២៩២៦០១៤/  ០៨៨៩៨៤៦៥៥៥

អត្ថបទដែលជាប់ទាក់ទង