ខណ្ឌមានជ័យ៖ ថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌ ២០២៣គឺអនុវត្តគម្រោងក្នុងសង្កាត់ចាក់ងារក្រោមដាក់ប្រព័ន្ធលូសរុបប្រវែង៧៩៥ម៉ែតទំហំមុ១០០ម៉ែត ស្ថិតក្នុង ស្ថិតនៅភូមិទួលរកា និងភូមិទួលរការ១ សង្កាត់ចាក់ង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤លោកហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌមសនជ័យ បានជំរុញដល់អាជ្ញាធរសង្កាត់ ត្រូវលើកកម្ពស់ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងឆាប់ រហ័សលើគ្រប់វិស័យ។
លោកហែម ដារិទ្ធិអភិបាលខណ្ឌបន្តថា៖ មន្ត្រីរាជការទាំងអស់ត្រូវផ្លាស់ប្ដូរឥរិយាបថ ពីចៅហ្វាយនាយ ទៅជាអ្នកបម្រើ និងផ្ដល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីទទួលបានទំនុកចិត្ត និងការជឿជាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកហែម ដារិ្ធទិ អភិបាលខណ្ឌ បានមានប្រសាសន៍បន្តថា៖ នេះជាសមិទិ្ឋផលថ្មីមួយទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានការប៉ះពាល់សូមមេត្តាអធ្យាស្រ័យ ក្នុងភូមិមូលដ្ឋានរបស់បងប្អូន មន្ត្រីរាជការស្រុកល គឺគឺជប្រព័ន្ធលូសម្រាប់រំដោះទឹកភ្លៀងដ៏សំខាន់ សម្រាប់ សម្រាប់បងប្អូនប្រជាពលរដ្ឋចេញចូលក្នុងភូមិ ផ្សេងៗប្រកបដោយប្រសិទ្ធភាព និងក្នុងវិស័យសេដ្ឋកិច្ច–សង្គម សម្រាប់ផ្តល់ពុទ្ធិប្រកបដោយ ផាសុខភាព សមធម៌ និងបរិយាប័ន្នស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតជោ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យក“មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ ” មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍ មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ” ។
ក្នុងឱកាសនោះដែរលោកហែម ដារិទ្ធិក៏បានស្នើដ៏អាជ្ញាធរសង្កាត់ មេភូមិ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ភូមិ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានយ៉ាងល្អប្រសើរ។
លោកហែម ដារិទ្ធិ ក៏បានណែនាំ ដល់ក្រុមហ៊ុនម៉ៅការសាងសង់សំណង់ប្រព័ន្ធលូ នេះត្រូវយកចិត្តទុកដាក់ សាងសង់ឲ្យបានត្រឹមត្រូវតាមគម្រោងប្លង់បច្ចេកទេស ហើយក៏ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតចំពោះសុវត្ថិភាពខ្លួនយើងផងដែរ កុំឲ្យមានការធ្វេសប្រហែសឲ្យសោះ នៅពេលដែលបំពេញការងារ ខ្លាចមានបញ្ហាណាមួយកើតឡើងជាយថាហេតុ៕