វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ, អភិបាលខណ្ឌមានជ័យ បង្ហាញពីគោលការណ៍ការពារភូមិ-ឃុំមានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ដើម្បីជាមូលថ្នាក់គ្រឹះ ក្នុងការរស់នៅ

(ភ្នំពេញ)៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានការងារចុះជួយសង្កាត់ស្ទឹងមានជ័យ២ បានចូលរួមនៅក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៣ នៅខណ្ឌមានជ័យ ដែលរៀបចំធ្វើនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ ក្រោម​ការការអញ្ជើញចូលរួមពីលោអែម សុខលាង ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌមានជ័យ និងលោឌី សុខខែម អភិបាល​រង​​ខណ្ឌមានជ័យ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៣ លោក ហែម ដារិទ្ធ បានរៀប​រាប់ និងបង្ហាញយ៉ាងលំអិតនូវគោលការណ៍សំខាន់ៗមួយចំនួន ដែលបង្ហាញពីគោលការណ៍ការពារភូមិ-ឃុំមានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកអភិបាលខណ្ឌមានជ័យ បានបន្ថែមឲ្យដឹងថា ការការពារភូមិ-ឃុំមានសុវត្ថិភាព គឺរឿងដែលសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ បើសន្តិសុខមិនល្អនោះ ការរស់នៅរបស់ ប្រជាពលរដ្ឋ ក៏មិនអាចស្ងប់សុខបានដែរ ដូចនេះ ក្រុមការងារ ការពារសុវត្ថិភាព ប្រជាពលរដ្ឋ ក៏ដូចជា ប្រជាពលរដ្ឋផ្ទាល់ ត្រូវ​មានការយល់ដឹង ឲ្យបានច្បាស់លាស់ ពីគោលការណ៍គ្រឹះ នៃការពារភូមិ-ឃុំមានសុវត្ថិភាព ដើម្បីជាភាពងាយស្រួលដល់ប្រជាពលរដ្ឋ​ ក្នុងការរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានោះ លោក ហែម ដារិទ្ធ ក៏បាន​ថ្លែងអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ននេះ៕

 

អត្ថបទដែលជាប់ទាក់ទង