លោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវករណីឃាតកម្មសម្លាប់ជនរងគ្រោះនៅឃុំសំរោងធំ!
កណ្តាល៖ បុរសម្នាក់ត្រូវបានបងប្រុសនិងក្មួយៗលើកគ្នាមកសួរនាំនិងរករឿងវាយដំនិងកាប់សម្លាប់ដល់មុខផ្ទះបន្ទាប់ពីបុរសរងគ្រោះដែលជាមនុស្សមានបញ្ហាសសៃរប្រសាទផងនោះបានកាប់ក្មួយចំនួន២កាំបិតជាមុនអំ ពើឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង២០និង១៥នាទីយប់ថ្ងៃទី១០សីហា ២០២៣កន្លងទៅនេះនៅមុខផ្ទះរបស់ជនរងគ្រោះស្ថិតនៅចំណុចផ្សារផ្អាវក្នុងភូមិជ័យឧត្តម២ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនដៃដល់និងជនរងគ្រោះគឺជាបងប្អូនបង្កើតហ្នឹងគ្នា។ដែលជនរងគ្រោះឈ្មោះ សេក កៅភេទប្រុស អាយុ៤០ឆ្នាំមុខរបរមិនពិតប្រកដចំណែកឯជនសង្ស័យឈ្មោះសេក វិចិត្តភេទប្រុស អាយុ៤៨ឆ្នាំព្រមទាំងកូនប្រុស៣នាក់ទៀតមានទីលំនៅក្បែរគ្នាជាមួយជនរងគ្រោះស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើហើយក៏ត្រូវជាបងប្អូនបង្កើតនិងជាពូ-ក្មួយជាមួយគ្នាផងដែរ។
លោកវរសេនីយ៍ឯកព្រំុ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា!ជនរងគ្រោះជាមនុស្សមានបញ្ហាខួរក្បាលនិងបានលេបថ្នាំសសៃរប្រាសាទជាប្រចាំហើយនៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅកាប់ក្មួយប្រុសរបស់ខ្លួនដែលមានរបងជាប់គ្នាចំនួន២កាំបិតរួចក៏រត់មកផ្ទះវិញ។បន្ទាប់ពីឃើញប្អូនកាប់កូនរងរបួសបងប្រុសឈ្មោះ សេក វិចិត្តនិងកូនប្រុសចំនួន៣នាក់ទៀតបាននាំគ្នាសម្រុកចូលទៅវាយនិងកាប់ជនរងគ្រោះដើម្បីសងសឹកនិងបណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែងហើយក្រោយពីកើតហេតុជនសង្ស័យចំនួន៤នាក់ឪពុក-កូនត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីសាកសួរបន្ត។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យជាកូនចំនួន៣នាក់បានសារភាពថាពួកគេទាំង៣នាក់ពិតជាបានកាប់ទៅលើឪពុកមាឈ្មោះសេក កៅបណ្តាលឱ្យស្លាប់មែនប៉ុន្តែឪពុករបស់ខ្លួន មិនបានកាប់ទេគ្រាន់តែប្រើដំបងវាយព្រោះខឹងពូកាប់ទៅលើប្អូនរបស់ពួកគេចំនួន២កាំបិតបណ្តាលឱ្យរងរបួស។បច្ចុប្បន្នជនសង្ស័យទាំង៤នាក់កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីម្តុំសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តបន្តតាមនីតិវិធី។
ចំណែកឯអ្នកជិតខាងបាននិយាយថា ជនរងគ្រោះដែលបានស្លាប់ទៅនេះជាមនុស្សប្រើប្រាស់ញៀនគ្រឿងញៀនជោគជាំហើយថែមទាំងបែកទៀតនិយាយមិនសូវដឹងខុសត្រូវនោះទេមិនតែប៉ុណ្ណឹងមានបញ្ហាសសៃរប្រសាទលេបថ្នាំរំងាប់អារម្មណ៍ជាប្រចាំថែមទៀតផង៕