ស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ៨ចំណុចឃុំព្រែកព្នៅស្រុកពារាំង ថ្លឹងទាំងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ

ស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ៨ចំណុចឃុំព្រែកព្នៅស្រុកពារាំង ថ្លឹងទាំងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ

ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ៨ តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំព្រែកព្នៅស្រុកពារាំងថាឡានក៏ថ្លឹង, លុយក៏ថ្លឹង។ ទោះបីជាមិនលើសទម្ងន់ក៏បងៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាខ្លាចទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ?

ប្រភពពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រៃវែង បានឱ្យដឹងថា លោកជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងជាអ្នកទទួលមើលការខុសត្រូវឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្តមួយកន្លែងនៅលើផ្លូវជាតិលេខ៨ ត្រង់ចំណុចឃុំព្រែកព្នៅ ស្រុកពារាំងនេះ។ ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តព្រែកព្នៅ រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។

ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី ជាមិនលើសទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តព្រែកព្នៅនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។

រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ ៨នៅចំណុចឃុំព្រែកព្នៅនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ។ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ។012926014/0889846555

អត្ថបទដែលជាប់ទាក់ទង