(ខេត្តកណ្តាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ ជនសង្ស័យឈ្មោះ ងន យឿន ហៅម៉ាប់ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដដែលបានឃាត់ខ្លួននៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចភូមិដំណាក់ធំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងករណី ឆបោក ដើរតួជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ឆាតទៅសុំខ្ចីលុយពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យខាងលើ ត្រូវបានតុលាការសម្រេចឃុំខ្លួនបញ្ជូនទៅពន្ធនាគារខេត្តកណ្តាល រួចហើយ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕