ចាប់ផ្ដើមកក្រើកវិញហើយលោក រិទ្ធ ឈ្មួញឈើកំពុងមានឈ្មោះបោះសំឡេង ខាងដឹកជញ្ជូនឈើឆ្លងដែនទៅលក់នៅវៀតណាម អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័មិនបង្ក្រាប នៅខេត្តមណ្ឌលគិរី
លោក រិទ្ធ ឈ្មួញឈើកំពុងមានឈ្មោះបោះសំឡេង ខាងដឹកជញ្ជូនឈើឆ្លងដែនទៅលក់នៅវៀតណាម អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័មិនបង្ក្រាប នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ទោះបីជារាជរដ្ឋាភិបាលខិតខំប្រឹងប្រែងដាស់ទឿនដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ឲ្យទប់ស្កាត់រាល់បទល្មើសព្រៃឈើយ៉ាងណាក៏ដោយ បែជាអាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនហាក់មិនអនុវត្តតាមនោះឡើយ។
ជាស្ដែងឈ្មួញឈើ បច្ចុប្បន្ន កំពុងឡើងមានហ៊ុងស៊ុយខ្លាំង ឈ្មោះរិទ្ធ កំពុងមានឈ្មោះបោះសម្លេង ក្នុងការដឹកជញ្ជូនឈើ យ៉ាងសកម្ម ឆ្លងដែនចូលទៅលក់អោយមេឈ្មួញធំៗ នៅប្រទេសវៀតណាម បានយ៉ាងសុខស្រួល មិនទាក់ក្រសែភ្នែក អាជ្ញាធរ និង សមត្ថកិច្ចជំនាញពាក់ព័ន្ធថ្នាក់ខេត្តនោះឡើយ ដោយដឹកតាមរយៈរថយន្តចេញពីចំណុច ស្រែប៊ូម ភូមិរ៉ាយោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្ដមណ្ឌលគីរី ដឹកតាមរថយន្ដជាច្រើនគ្រឿងសម្រុកដឹកជញ្ជួនទៅឆ្លងដែនទៅលក់ប្រទេសវៀតណាម តាមច្រកទ្វេភាគីព្រំដែនណាំលានិងច្រកដាក់ដាំ យ៉ាងពេញបន្ទុក សមត្ថកិច្ចជំនាញពាក់ពន្ធ័ក្នុងខេត្តមណ្ឌលគីរី រក្សាភាពស្ងៀមស្ងាត់។
ប្រភពពីមន្រ្តីតូចតាចម្នាក់ ប្រចាំការនៅតាមដងផ្លូវសុំមិនបញ្ចេញឈ្មោះ បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា៖ ឈ្មួញឈើឈ្មោះ រិទ្ធ ដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាម គឺដឹកបានដោយរលូន ព្រោះថាមានអ្នករត់ការគ្រប់ច្រកល្ហកអស់ហើយ ដើម្បីឲ្យរក្សាភាពស្ងៀម ស្ងាត់ដើម្បីខ្លួនដឹកឈើបានដោយរលួន នៅក្នុងខេត្ដមណ្ឌលគីរី ឆ្លងដែនចេញទៅលក់ប្រទេសវៀតណាម។
ប្រភពបានអោយដឹងទៀតថា ឈ្មួញឈើដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមគឺនៅពេលយប់ គេដឹកជញ្ជូនឈើចេញទៅជាច្រើនគ្រឿង គឺដឹកបានយ៉ាងរលូន គ្មានមន្រ្តីជំនាញណាម្នាក់ ហ៊ានបង្ក្រាបនោះឡើយ ចំពោះឈ្មួលឈើ ឈ្មោះ រិទ្ធ រូបនេះ។
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសាមុីភាគី ក៍ដូចជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័បាននៅឡើយទេ។
អង្គភាពសារព័ត៌មានយើងនឹងផ្សាយជាបន្ដបន្ទាប់ប្រសិនបើមានការពន្យល់ពីសាមុីភាគីឬបកស្រាយពីអាជ្ញាធរពាក់ពន្ធ័ណាមួយរៀងរាល់ម៉ោងធ្វើការ៕