មហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបន្តជ្រើសតាំងសមាសភាពគណៈកម្មាធិការប្រតិបត្តិសម្រាប់អាណត្តិទី៥ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា
មហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបន្តជ្រើសតាំងសមាសភាពគណៈកម្មាធិការប្រតិបត្តិ
ភ្នំពេញ ៖ ព្រឹកនេះចូលរួមមហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបន្តជ្រើសតាំងសមាសភាពគណៈកម្មាធិការប្រតិបត្តិ សម្រាប់អាណត្តិទី៥ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។
សូមគោរពអរគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គសន្និបាតសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យរូបខ្ញុំជា “ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា” សម្រាប់អាណត្តិទី៥ (២០២៤-២០២៨)។
ដើម្បីតបស្នងចំពោះការផ្តល់សេចក្តីទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា អង្គសន្និបាតទាំងមូល ខ្ញុំប្តេជ្ញាប្រើប្រាស់បទពិសោធ ក៏ដូចជាមេរៀនដែលធ្លាប់បានឆ្លងកាត់នាពេលកន្លងមកក្នុងវិស័យកីឡា និងបន្តខិតខំរៀនសូត្របន្ថែមទៀតក្នុងវិស័យកីឡាទូកកានូ និងរ៉ូអ៊ីង នេះ ក្នុងន័យធ្វើយ៉ាងណាឱ្យសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា កាន់តែមានការរីកចម្រើនបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡានៅកម្ពុជា៕