លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានណែនាំដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវតែផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ

រសៀលថ្ងៃទី ៣១ខែមករា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបើកកិច្ចប្រចាំខែនិងលើកទិសដៅការងារបន្តសម្រាប់ខែថ្មី។

ក្នុងកិច្ចប្រជុំនោះ លោក អធិការ បានណែនាំដល់មន្រ្តីនគរបាលគ្រប់ប៉ុស្តិ៍ ត្រូវតែផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ លប់បំបាត់បញ្ហាគ្រឿងញៀន ល្បែងសុីសងខុសច្បាប់ បញ្ហាក្មេងទំនើង ទន្ទឹមនឹងនោះផងដែរ លោកអធិការបានសំណូមអោយ ប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មាន ដើម្បីក្តាប់សភាពការណ៍ចេញប្រតិបត្តិការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសអោយមានប្រសិទ្ធអោយសមស្រប តាមគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ដើម្បីឲ្យមូលដ្ឋានកាន់តែមានសុខសុវត្ថិភាព។

ក្នុងកិច្ចប្រជុំនោះគឺមានការចូលរួមពីលោក-លោកស្រីអធិការរង លោកនាយ ផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះអធិការដ្ឋាននគរបាលក្រុងតាខ្មៅទាំងអស់ ៕

អត្ថបទដែលជាប់ទាក់ទង