ពិធីចែកបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ០៣ភូមិ ក្នុងឃុំលំហាច ស្រុកអង្គស្នួល

នៅព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ​ មន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តកណ្តាល​ សហការជាមួយរដ្ឋបាលស្រុកអង្គស្នួល បានរៀបចំពិធីចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ​ ជូនអ្នកកាន់កាប់ដី​ចំនួន ០៣ភូមិ គឺភូមិគោកពពេល ចំនួន ៤៩៦ប័ណ្ណ ភូមិយសមេត្រី ចំនួន ២០៥ប័ណ្ណ និងភូមិកណ្ដាល ចំនួន ២២៤ប័ណ្ណ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល សរុបចំនួន ៩២៥ប័ណ្ណ។

ការផ្តល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ​ អ្នកកាន់កាប់ដីនាពេលនេះ​ គឺបានផ្តល់អត្ថប្រយោជន៏យ៉ាងច្រេីនជូនប្រជាពលរដ្ឋសម្រាប់យកទៅប្រេីប្រាស់ក្នុងការលក់ដូរ​ បញ្ចាំ​ ធ្វេីអំណោយ​ ។ ល។ ជាងនេះទៅទៀតគឺបានផ្តល់នូវសុវត្ថិភាពក្នុងការកាន់កាប់​ ជម្លោះព្រំប្រទល់​ និងវិវាទផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង