ខេត្តក្រចេះ/ជំនាញអធិការដ្ធបាលជលផលមេគង្គសហកាជាមួយកំលាំចំរុះចុះបង្ក្រាបទីតាំងកែឆ្នៃក្បាលឆក់មួយកន្លែងនៅស្រុកស្នួល ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤មន្ត្រីខ័ណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយមន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដឹកនាំ សម្របសម្រួលដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាតំបូងខេត្តនិងដោយមានការចូលរួមពីលោក អភិបាលស្រុកស្នួល កំលាំងអធិការដ្ឋាននគរបាលស្រុក លោកមេឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលស្នួល និងលោកមេភូមិ បានចុះបង្ក្រាបទីតាំងផលិត ទិញ លក់ និងរក្សាទុកឧបករណ៍ឆក់មួយកន្លែងស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល
ស្រុកស្នួលដែលម្ចាស់ទីតាំងខាងលើមានឈ្មោះសៀង សៀកត្រាយ ជាតិខ្មែរ ភេទប្រុស អាយុ៣១ឆ្នាំ ។
វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន :
1. អាំងវែកទ័រឆក់ត្រីប្រភេទស្រូប និងក្តៅនាំចូលពីប្រទេសចិន ចំនួន ២២គ្រឿង។
2. អាំងវែកទ័រកែឆ្នៃ(ឆក់ក្តៅ)ចំនួន ១៥គ្រឿង។
3.ប្រអប់ឈើសម្រាប់កែឆ្នៃអាំងវែកទ័រឆក់ត្រីចំនួន២៨០ប្រអប់។
បច្ចុប្បន្ន វត្ថុតាងទាំងអស់ និងម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចនាំមកខ័ណ្ឌរដ្ឋបាលជលផលក្រចេះ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាតំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល៕