ករណីឃាតកម្មបាញ់សម្លាប់ម្ដាយនិងកូនយ៉ាងអាណោចអាធម្មក្នុងបន្ទប់ដេក    ខេត្តមណ្ឌលគិរី/នៅយប់ថ្ងៃទី១២ ខែ ឧសភា  ឆ្នាំ២០២៤  វេលាម៉ោង ២៣ និង ២០ នាទី 

ករណីឃាតកម្មបាញ់សម្លាប់ម្ដាយនិងកូនយ៉ាងអាណោចអាធម្មក្នុងបន្ទប់ដេក
ខេត្តមណ្ឌលគិរី/នៅយប់ថ្ងៃទី១២ ខែ ឧសភា  ឆ្នាំ២០២៤  វេលាម៉ោង ២៣ និង ២០ នាទី
នៅចំណុចក្នុងបន្ទប់ដេក ស្ថិតក្នុងក្រុមពូជូ ភូមិ អណ្តូងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង  ខេត្តមណ្ឌលគិរី ។
ជនរងគ្រោះចំនួន ០២នាក់ម្ដាយកូន
១_ឈ្មោះ កែម កែវកន្និការ ភេទ ស្រី អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរពេទ្យ  មានទីលំនៅបច្ចុប្បន្នភូមិ អណ្តងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (ត្រូវបានស្លាប់)។
២_ឈ្មោះ ជូ សាណា ភេទស្រី អាយុ ០៦ ឆ្នាំត្រូវជាកូន ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ សិស្ស(រងរបួសត្រូវដៃខាងឆ្វេង)
បង្កដោយជនសង្ស័យចំនួន ០១នាក់
_ឈ្មោះ សុខា នុត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិព្នង សញ្ជាតិ ខ្មែរ មុខរបរកសិករទីលំនៅបច្ចុប្បន្ននៅភូមិឃុំកើតហេតុខាងលើ។
វត្ថុតាង ត្រូវបានសមត្ថកិច្ចចាប់យកបាទ
១កាំភ្លើង AK ៤៧(១ដើមអត់ស្វាយ )
២បង់ចំនួន០១
៣គ្រាប់ចំនួន ០៦គ្រាប់
នៅថ្ងៃទី១២ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង២៣និង២៩នាទី ជនស្ស័យឈ្មោះ សុខា នុត ឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាបានយកកាំភ្លើងAK 47 មួយដើមដែលខ្លួនរើសបានពីក្នុងព្រៃ ដើរទៅរកនារីរងគ្រោះនៅប៉ុស្តិ៍សុខភាពអណ្ដូងក្រឡឹង នៅមុននិងខ្លួនចេញទៅរកបាញ់សត្វក្នុងព្រៃ ពេលទៅដល់ប៉ុស្តិ៍សុខភាព នារីរងគ្រោះឈ្មោះ កែម កែវកន្និកា និងកូនស្រីឈ្មោះ ជូ សាណា   បានសួរនាំបឈ្មោះ ជូ សាណា ត្រូវជាកូនរបស់នារីរងគ្រោះ ចំកំភួនដៃខាងឆ្វេង បណ្ដាលឲ្យរងរបួស
ភ្លាមនោះជនសង្ស័យឈ្មោះ សុខា នុត ក៍បានបាញ់ខ្លួនឯងចំនួន ២គ្រាប់ផងដែរ តែដោយសារគ្រាប់មិនផ្ទុះ ទើបជនសង្ស័យរត់គេចខ្លួន រហូតដល់ម៉ោង ០៥ និង៣០នាទីព្រឹក ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ហើយក៍បានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការតាមនិតិវិធី។

អត្ថបទដែលជាប់ទាក់ទង