ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានធ្វើការឃាត់រថយន្តដឹកឈើមួយគ្រឿង សុទ្ធតែប្រភេទមុខធំៗ។
ការឃាត់នេះ នៅថ្ងៃចន្ទ ទី ១០ ខែ មិថុនា ឆ្នាំ ២០២៤ ដោយកម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំការស្នាក់ការច្រកចង្អៀត បានសហការជាមួយ សមត្ថកិច្ចប្រចាំការស្នាក់ការថ្មដា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ប្រចាំស្នាក់ការល្បាតច្រកចង្អៀត នៅត្រង់ចំណុចភូមិសាស្រ្ត មុខស្នាក់ការច្រកចង្អៀត និយាមកា 0289169- 1388894 ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត។
មន្ត្រីដែលចុះបង្ក្រាបបានប្រាប់អ្នកសារព័ត៌មាន ថា រថយន្តដឹកឈើដែលរងការបង្ក្រាបនេះ មានទិសដៅឆ្ពោះពីខេត្តពោធិ៍សាត់ និងបន្តដំណើរឆ្លងកាត់ស្នាក់ការរងច្រកចង្អៀត ហើយត្រូវកម្លាំងមន្រ្តីឧទ្យានុរក្សបានធ្វើការឃាត់តែម្ដង។
មន្ត្រីបានបន្តថា ក្រោយពីបានពិនិត្យឃើញមានបង្កប់ឈើ ចំនួនន០៤សន្លឹក រួចកម្លាំងសមត្ថកិច្ច បានធ្វើការដកហូតវត្ថុតាងរួមមាន៖
រថយន្តសណ្ដោងធន់ធំ1គ្រឿង ម៉ាក(យីហ្វាន់ដាយ)ពណ៌ខៀវ កម្លាំង 310 ពាក់ស្លាកលេខខាងមុខ(ត្បូងឃ្មុំ 3A-3400 នឹងខាងក្រោយ(ព្រះសីហនុ 4A-2829
ដឹកឈើប្រភេទស្ពង់ចំនួន ០៤សន្លឹក:
-0,30×1,30×5,00×1=1,95ម៉ែត្រគូប
-0,30×1,30×9,00×1=3,51ម៉ែត្រគូប
-0,30×1,50×9,00×1=4,05ម៉ែត្រគូប
-0,30×1,60×9,00×1=4,32ម៉ែត្រគូប។
មន្ត្រីបានបញ្ជាក់ថា ករណីបង្ក្រាបនេះ សរុបមុខឈើទាំងអស់ចំនួន ០៤សន្លឹកស្មើរនឹង ១៣,៨៣ម៉ែត្រគូប ត្រូវបានរក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត៕