លោកបណ្ឌិត ទូច វណ្ណៈ ប្រគេនទៀនវស្សា និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ដល់ព្រះសង្ឃនៅស្រុកមេសាង

នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកមេសាង និងលោក ហ៊ន សុផាត ប្រធាន ស.ស.យ.ក. ស្រុកមេសាង ព្រមទាំងក្រុមការងារ បាននាំយកទៀនព្រះវស្សា និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រគេនដល់ព្រះសង្ឃនៅវត្តសំរោង ស្ថិតក្នុងភូមិសំរោង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

ទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ដែលក្រុមការងារ បានប្រគេនព្រះសង្ឃ នាឱកាសនោះរួមមាន៖ ទៀនវស្សា ១គូ បាឡុង ១គូ សាដក ២ថង់ អង្ករផ្កាខ្ចី ២បាវ ត្រីខកំប៉ុង ១កេសធំ មី ១កេសធំ ទឹកផ្លែឈើ ៥កេស ទឹកបរិសុទ្ធ ៥កេស ទឹកស៊ីអ៉ីវ ៥យួរ ទឹកត្រី ៥យួរ អំបិល ស្ករស ប៊ីចេង ២ថង់ ត្រីងៀត សាច់ក្រក ២ថង់ ឆៃពៅ ២គីឡូក្រាម និងបច្ច័យ ១.៤៤០.០០០រៀល(មួយលាន បួនរយសែសិបពាន់រៀលគត់)៕

អត្ថបទដែលជាប់ទាក់ទង