អាជ្ញាធរក្រុងតាខ្មៅ និងអធិការដ្ឋាននគរបាលក្រុងតាខ្មៅបង្ក្រាបលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមណេតអនឡាញ)

ក្រុងតាខ្មៅ៖ ចុះបង្ក្រាបទីតាំងភ្នាក់ងារចាត់ចែងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមណេតអនឡាញ) ។

នាល្ងាច, ថ្ងែព្រហស្បតិ៍ ១០ ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោក ឃឹម សំភារ អភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងតាខ្មៅ បានអញ្ជើញដឹកនាំកងកម្លាំងគណៈបញ្ជាការឯកភាពក្រុង ចៅសង្កាត់តាខ្មៅ និងមន្ត្រីក្រោមឱវាទ ចុះទៅដល់ទីតាំងបើកលេងហ្គេមអនឡាញ(ភ្នាល់បាល់) មួយកន្លែង នៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ឃាត់បានជនសង្ស័យចំនួន០២នាក់រួមទាំងវត្ថុតាងយកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធី ។

**ជនសង្ស័យចំនួន០៣នាក់÷
១-ឈ្មោះហង្ស សុភាព ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅកន្លែងណេតភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកណេត(ឃាត់ខ្លួន)។
២-ឈ្មោះ អឹប ស្រីអែម ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅកន្លែងណេតភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកណេត(ឃាត់ខ្លួន)។
៣-ឈ្មោះ សុ ផុន ភេទប្រុស អាយុប្រហែល២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅកន្លែងណេតភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្រាល មុខរបរ បុគ្គលិកណេត (គេចខ្លួន)។

**វត្ថុតាងចាប់យក÷
១-កុំព្យូទ័រចំនួន១៦គ្រឿង។
២-ម៉ាស៊ីនព្រីនក្រដាសអេហ្វចំនួន១។
៣-ម៉ាស៊ីនព្រីមប៉ុងដៃចំនួន០១គ្រឿង។
៤-ឃីបត់ចំនួន១២គ្រឿង។
៥-CPUចំនួន១២គ្រឿង។
៦-ម៉ូនីទ័រចំនួន១២គ្រឿង។
៧-ម៉ៅ១២។
៨-កៅអីចំនួន១១។
៩-ទូរទស្សន៍កាំមេរ៉ាចំនួន០១គ្រឿង។
១០-ដុំWifi ចំនួន០១គ្រឿង។
១១-ប្រាក់រៀលចំនួន១៥៦០០០រៀល។
១២-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកOPOP។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលក្រុងតាខ្មៅ ៕

ការិរិយាល័យផ្សព្វផ្សាយ 0889846555/ 012926014

អត្ថបទដែលជាប់ទាក់ទង