ឯកឧត្តម ជា វុទ្ធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌមានជ័យសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតប្រកបមុខរបររើសអេតចាយ ស្ថិតនៅភូមិដំណាក់ធំ១ ចំនួន ៥០ គ្រួសារ ក្នុងខណ្ឌមានជ័យ
ភ្នំពេញ៖ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៤ សង្កាត់ស្ទឹងមានជ័យទី២ បានរៀបចំកម្មវិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតប្រកបមុខរបររើសអេតចាយ ស្ថិតនៅភូមិដំណាក់ធំ១ ចំនួន ៥០ គ្រួសារ
ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌមានជ័យអមដំណើរឯកឧត្តម យុន ហេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ ស្ទឹងមានជ័យទី២ និងលោកជំទាវ មាស ម៉ូរិន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ ស្ទឹងមានជ័យទី២ លោកជំទាវ តុង ផល្លី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ ស្ទឹងមានជ័យទី២ព្រមទាំងឯកឧត្តម អ៊ុំ សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ ស្ទឹងមានជ័យទី២ ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ និងសប្បុរសជន
លោក ទូច សំអុល ចៅសង្កាត់ ស្ទឹងមានជ័យទី២ ចៅសង្កាត់រងទី១ និងទី២ ក្រុមប្រឹក្សាសង្កាត់ ព្រមទាំងប្រធានភូមិដែលពាក់ព័ន្ធ ក្នុងឪកាសនៃការជួបសំណេះសំណាល់នេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសប្បុរសជន បានជួយឧបត្ថម្ភនូវសម្ភារះហូបចុកមួយចំនួនរួមមាន ធុងចំរោះទឹកស្អាត ចំនួន ១, អង្ករ ចំនួន ១០ គីឡូ, មីចំនួន ១ កេស, ទឹកស៊ីអ៊ីវ ចំនួន ១យួរ, ថ្នាំពេទ្យមួយចំនួន សាប៊ូដុសខ្លួន ចំនួន៦ដុំ និងថវិកាចំនួន ២ម៉ឺនរៀល និងឧបត្ថម្ភសាលាបឋមសិក្សាស្ទឹងមានជ័យ ថវិកាចំនួន ៥០ ម៉ឺន
ឧបត្ថម្ភសាលាសង្កាត់ ស្ទឹងមានជ័យទី២ ថវិការចំនួន ៥០ ម៉ឺនផងដែរ៕