ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យ នៅទីតាំងជាក់ស្ដែង ករណីបាក់ស្រុតផ្លូវប្រវែង ១៤៦ម៉ែត្រ ទទឹង៥ម៉ែត្រ នៅចំណុចខាងត្បូង នៃស្ពានអាកាសស្ទឹងមានជ័យ

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានចុះពិនិត្យ នៅទីតាំងជាក់ស្ដែង ករណីបាក់ស្រុតផ្លូវប្រវែង ១៤៦ម៉ែត្រ ទទឹង៥ម៉ែត្រ នៅចំណុចខាងត្បូង នៃស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលបណ្ដាលមកពីទឹកហូរច្រោះដីខាងក្រោមផ្លូវ ធ្វើឲ្យដីទន់ជ្រាយរអិលទាំងតួថ្នល់ និងបេតុង កម្លាំងជំនាញបានចាប់ផ្ដើមជួសជុលបឋមជាបណ្ដោះអាសន្នហើយនារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ៕

អត្ថបទដែលជាប់ទាក់ទង