លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល រងបណ្ដឹងពីអាជីវករលក់បង្កង ពីបទធ្វើអោយខូចខាតដោយចេតនា និង ប្រព្រឹត្តអំពើពុករលួយ
លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល រងបណ្ដឹងពីអាជីវករលក់បង្កង ពីបទធ្វើអោយខូចខាតដោយចេតនា និង ប្រព្រឹត្តអំពើពុករលួយ ។
តាមពាក្យបណ្ដឹងរបស់ឈ្មោះ ចឹង បៀង ភេទ ប្រុស អាយុ ៥៩ ឆ្នាំ មានទីលំនៅនៅសង្កាត់ ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ចុះថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៤ បានរៀបរាប់អំពីទុក្ខលំបាករបស់អាជីវកររកស៉ី ដែលលោក ហេង សុភារិទ្ធ ប្រព្រឹត្តអំពើពុករលួយដោយធ្វើទុក្ខបុកម្នេញឥតឈប់ឈរ ជា ពិសេសគឺយកតួនាទីជំរិតទារលុយពីអាជីវកររហូតអាជីវករមានឯកសារភស្តុតាង ជាវិក្កយបត្រទុកទៀតផង ។
ករណីនេះមិនអាចសុំការបំភ្លឺពីលោក ហេង សុភារិទ្ធ បានទេព្រោះគ្មានលេខទំនាក់ទំនង ។ យេីងខ្ញុំរង់ចាំការបំភ្លឺពីលោក ហេង សុភារិទ្ធ គ្រប់ពេល ។
ករណីខាងលើនេះ គួរ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទបង្កេីតក្រុមការងារចុះស្រាវ ជ្រាវស៊េីបអង្កេតអំពើពុករលួយ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល។ដើម្បី រកយុត្តិធម៌ជូនភាគីដើមបណ្តឹង.. ៕