ផ្សារទំនើបសុីធីម៉ល ល្បែងស៊ីសងខុសច្បាប់កំពុងពង្វក់ស្មារតីយុវជន ,សូមថ្នាក់ដឹកនាំមេត្តាចុះបង្រ្កាបផងទាន!!!
សូមបញ្ជាក់ថា÷ ល្បែងហ្គេមបាញ់ត្រីនិងល្បែងសុីសងផ្សេងទៀតក្នុងផ្សារទំនើប ស៊ីធីម៉ល ជាន់ទី២នេះ
គីស្ថិតក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលរស់ក្នុងខណ្ឌ៧មករា និងមហាជនទូទៅបានលើកឡើងថា÷ ល្បែងហ្គេមបាញ់ត្រីក្នុងផ្សារទំនើប ស៊ីធីម៉ល ជាន់ទី២នេះ កំពុងតែពង្វក់ស្មារតី និងបើកទ្វារចំហររងចាំស្វាគមន៍ក្រុមអ្នកញៀនល្បែង អោយចូលទៅលេងយ៉ាងភ្លួកទឹកភ្លួកដីដោយឡែកមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានហាក់ពុំមានចំណាត់ការណ៍ ធ្វើការទប់ស្កាត់និងបង្ក្រាបចំពោះទីតាំងល្បែងខាងលើនៅឡើយ គឺហាក់ដូចជាផ្គេីនឬមេីលស្រាលនូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ពីសំណាក់ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់នៅផ្សារទំនើបស៊ីធីម៉លនេះ។
ជុំវិញករណីនេះ ប្រជាពលរដ្ឋក្នុងខណ្ឌ៧មករា ក៏ដូចជាមហាជនទូទៅ សូមគោរពស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមឯកឧត្តមចាត់វិធានការចំពោះម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ ជ្រកក្រោមស្លាកផ្សារទំនើបស៊ីធីម៉ល នេះផងទាន!!!៕