មណ្ឌលគិរី៖កាលពីថ្ងៃ ពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២១
ក្រុមការងារសារព័ត៌មានជាច្រើនអង្គភាពបានប្រទះឃើញគំនរឈើនៅក្នុងព្រៃជាប់ភូមិស្រែនិញ ឃុំមេម៉ង់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី គឺប្រភេទឈើលេខ១ សុក្រំ ដែលមានមុខកាត់ធំៗជាច្រើនកន្លែងសរុបមានចំនួន( ៤៥ដុំ)។
ស្របពេលនេះដែរគេនៅតែឆ្ងល់ហើយឆ្ងល់ទៀតថា ចម្ងាយពីគំនរឈើទាំងនោះទៅស្នាក់ការបរិស្ថានមានចម្ងាយត្រឹមតែជាង 1គីឡូម៉ែត្រនោះទេ ? តើហេតុអ្វី?បានជាកម្លាំងបរិស្ថានទាំងនេះពុំបានដឹងនឹងរក្សាភាពស្ងប់ស្ងាត់បែបនេះទៅវិញ ?
បើយោងតាមប្រភពដាច់ដោយឡែកមួយពីប្រជាពលរដ្ឋវិញ បានលួចបង្ហើបប្រាប់ឲ្យអ្នកសារព័ត៌មានយើងដឹងថាបើទស្បីជាយ៉ាងណាក៏កម្លាំងជំនាញបរិស្ថានទាំងនោះមិនហ៊ានធ្វើការបង្ក្រាបឈើទាំងនោះឡើយ។
លុះមកដល់ចំនុចផ្លូវបំបែកក្នុង ភូមិ ពូលូង កែងនិងសាលា ឃុំរមនា ពួកគេក៏បានបំបែកចូលទៅតាមផ្លូវលំកាត់ឆ្ពោះទៅឆ្លងដែនតាមច្រកទ្វារទ្វេភាគី កម្ពុជាវៀតណាម ដាក់ដាំ ដែលមានឈ្មោះលោក យូ សុធា ជាមេប៉ុស្តិ៍ប្រចាំច្រកនេះតែម្ដង។
ក្បួនរថយន្តដែលពួកគេដឹកជញ្ជូនទាំងនោះ មានប្រភេទរថយន្តសាំយ៉ុង ពី៤០ ទៅ ៥០គ្រឿង ធុនត្រា ឡុងគ្រីស័រ កែច្នៃជាច្រើនគ្រឿងជារៀងរាល់យប់ ។
ការដឹកជញ្ជូនឈើយកទៅប្រទេសវៀតណាមដែលមានអ្នកមើលការខុសត្រូវឈ្មោះថា លោក រិទ្ធលោក ណាង គេពុំបានដឹងទេថាអាជ្ញាធរនិងសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធក្នុងខេត្តមណ្ឌលគីរីនោះ ។
ថាតើលោកបានជ្រាបដែរឬក៏មិនបានជ្រាបយ៉ាងណានោះទេ?ទាំងនេះគឺជាព័ត៌មានដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២១ យើងនេះ ។
គេហទំព័រយើងខ្ញុំស្នើសុំដល់អាជ្ញាធរដែលពាក់ព័ន្ធទាំងមូល មានដូចជា លោកមេបញ្ជាការកងរាជអាវុធហត្ថ លោកស្នងការខេត្តលោកប្រធានមន្ទីរបរិស្ថានជាពិសេសឯកឧត្តមនៃគណៈអភិបាលខេត្ត មេត្តាជួយត្រួតពិនិត្យនិងតាមដានស្រាវជ្រាវ នៃសកម្មភាពក្រុមឈ្មួញដែលមានឈ្មោះដូចខាងលើនិងមេកាឈ្មោះលោករិទ្ធ ព្រមទាំងលោក យូ សុធា មេប៉ុស្ដិ៍ប្រចាំច្រកទ្វារទ្វេភាគី ដាក់ដាំ ដែលកំពុងរងនូវការចោទប្រកាន់ពីប្រជាពលរដ្ឋថា ជាអ្នកឃុបឃិត រួមគំនិតនិងជាអ្នកបើកដៃឱ្យក្រុមឈ្មួញទាំងនោះធ្វើសកម្មភាពដូចដែលអ្វីដែលបានរៀបរាប់ខាងលើនេះផងចុះទាន ។
សូមបញ្ជាក់(ដែនជម្រកភ្នំព្រិច)ឃុំម៉េម៉ង់ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរីមេឈ្មួញធំប្រមូលទិញ ឈ្មោះយ៉ា និងឈ្មោះសាក់នៅមេម៉ង់។ ការិយាល័យផ្សព្វផ្សាយ 012926014