លោក​ កន​ សុខកាយ​ អភិបាល​ នៃគណៈអភិបាលស្រុក​ បានអញ្ជេីញជាអធិបតីភាព​ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋ​ ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ​ ថវិកាពីធនាគារអភិវឌ្ឍន៍អាស៉ី​(ADB​)​ តាមប្រព័ន្ធ​ Video Conferent

កណ្ដាល:នៅព្រឹកថ្ងៃសុក្រ ៧កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ២០២១​ លោក​ កន​ សុខកាយ​ អភិបាល​ នៃគណៈអភិបាលស្រុក​ បានអញ្ជេីញជាអធិបតីភាព​ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋ​ ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ​ ថវិកាពីធនាគារអភិវឌ្ឍន៍អាស៉ី​(ADB​)​ តាមប្រព័ន្ធ​ Video Conferent។

+​ដោយមានការចូលរួមពីសំណាក់លោក​ ឡុង​ កន​ សមាជិកក្រុមប្រឹក្សាស្រុក,​ លោក​ ជូន​ តារាពង្ស​ នាយករងរដ្ឋបាលសាលាស្រុក,​ លោក​ ប្រាជ្ញ​ សុវណ្ណារិទ្ធ​ មន្ត្រីបច្ចេកទេសខេត្តបហរចាំស្រុកល្វាឯម,​ កញ្ញា​ កែវ​ ជូនសុគន្ធា​ ប្រធានការិយាល័យផែនការ​ និងគាំទ្រឃុំ-សង្កាត់,​ លោកស្រី​ ហង្ស​ ដាឡែង​ ប្រធានអង្គភាពលទ្ធកម្មស្រុក,​ លោក​ ជា​ ម៉ុង​ ទីប្រឹក្សាផ្នែកបរិស្ថាន,​ មេឃុំ​ ក្រុមប្រឹក្សាឃុំ​ ព្រមទាំងប្រជាពលរដ្ឋក្នុងឃុំពាមឧកញ៉ាអុង។

-​ គម្រោងដែលទទួលបានក្នុងការសាងសង់ផ្លូវបេតុងអាមេប្រវែងសរុប​ ១០៨៦ម៉ែត្រ​ កម្រាស់​ ០,១៥ម៉ែត្រ​ ក្នុងនោះរួមមាន៖
១-ប្រវែង​ ៧៧១ម៉ែត្រ​ ទទឹង​ ៦ម៉ែត្រ​ ស្ថិតនៅភូមិព្រែកតាអុងទី១,​ ទី២​ និងព្រែកតាអុងទី៣
២-ប្រវែង​ ១៣៣ម៉ែត្រ​ ទទឹង៥ម៉ែត្រ​ ស្ថិតនៅភូមិព្រែកតាអុងទី២(ខាងក្រោយសាលាវិទ្យាល័យ)
៣-ប្រវែង​ ១៨២ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ ស្ថិតនៅភូមិព្រែកតាអុងទី២(ជាប់របងវិទ្យាល័យ)។
​  គម្រោងខាងលេី​ គឺទទួលបានថវិកាបន្ថែមពីមូនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ​ គឺធនធានពីធនាគារអភិវឌ្ឍន៍អាស៉ី(ADB)​។

ការិយាល័យផ្សព្វផ្សាយ 012926014

អត្ថបទដែលជាប់ទាក់ទង