លោក ឃុត សាលីន មេគយច្រកបុសមន និងលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមនគាបយកលុយពីឈ្មួញនិងអាជីវករដែលនាំចូលទំនិញតាមច្រកតាមយ៉ាងរលូន

ស្វាយរៀងះ  ក្រុមឈ្មួញនិងអាជីវករនាំចូលទំនិញពីស្រុកយួនតាមច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា នៅក្នុងដំណាក់កាលដែលជំងឺកូវីដ-១៩ រាលដាលយ៉ាងខ្លាំងក្លាគឺមុខរបររបស់ពួកគេស្ទើរតែគ្មានសល់កម្រៃសម្រាប់ទិញអង្ករច្រកឆ្នាំង។ ប្រភពបានឲ្យដឹងទៀតថា លោក ឃុត សាលី​ន​ ប្រធានការិយាល័យគយច្រកបុសមន គាបយកលុយលើតុក្រោមតុពីពួកគេកាន់តែច្រើនឡើងៗ ដោយគ្មានចេញបង្កាន់ដៃបង់ប្រាក់ឬវិក្កយបត្រត្រឹមត្រូវនោះទេ។ ទន្ទឹមនឹងនេះលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន ក៏គាបយកលុយពីឈ្មួញនិងអាជីវករដែលនាំចូលទំនិញតាមច្រកនេះយ៉ាងសុខស្រួលដែរព្រោះអាងមានបង្អែករឹងមាំ។

ប្រភពពីមន្រ្តីគយនៅក្នុងខេត្តស្វាយរៀង បានឲ្យដឹងថា គិតពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ រហូតមកដល់ពេលនេះលោក ហេង សំបូរ កាន់តំណែងជាប្រធានសាខាគយខេត្តស្វាយរៀង អស់រយៈពេលជាង១ឆ្នាំមកហើយ ប៉ុន្តែលោក ហេង សំបូរ មិនបានទប់ស្កាត់អំពើពុករលួយរបស់លោក ឃុត សាលី​ន​ ប្រធានការិយាល័យគយច្រកបុសមន នោះទេ។ ហេតុនេះហើយទើបលោក ឃុត សាលី​ន​ ប្រធានការិយាល័យគយច្រកបុសមន នៅតែប្រើតួនាទីនិងអំណាចរបស់ខ្លួនគាបយកលុយលើតុក្រោមតុពីក្រុមឈ្មួញនិងអាជីវករយ៉ាងពេញបន្ទុក។ លើសនេះទៅទៀតសម្រាប់ឈ្មួញធំៗ អាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ និងទំនិញក្លែងក្លាយតាមច្រកបុសមន យ៉ាងរលូនដោយសារមានលោក ឃុត សាលី​ន​ ប្រធានការិយាល័យគយច្រកបុសមន ជាបង្អែក។

ប្រភពស្និទ្ធនឹងលោក ឃុត សាលី​ន​ ប្រធានការិយាល័យគយច្រកបុសមន បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ទេនោះគឺលោក ឃុត សាលីន មិនអាចបន្តប្រព្រឹត្តអំពើពុករលួយពេញទំហឹងបានទេ។ ហេតុនេះហើយទើបមានការរិះគន់ថា លោក ហេង សំបូរ យកជំនាញខាងពុករលួយកាលនៅធ្វើជាមេគយខេត្តកំពត មកអនុវត្តន៍ក្នុងតួនាទីជាប្រធានសាខាគយខេត្តស្វាយរៀង យ៉ាងរលូនដោយបើដៃឲ្យលោក ឃុត សាលី​ន​ ប្រធានការិយាល័យគយច្រកបុសមន បន្តសាងភាពល្បីល្បាញខាងពុករលួយ។ ចំណែកលោក គុណ ញឹម អគ្គនាយកគយ កំពុងរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ហេង សំបូរ មេគយខេត្តស្វាយរៀង និងលោក ឃុត សាលី​ន​ ប្រធានការិយាល័យគយច្រកបុសមន រួមដៃគ្នា​ប្រព្រិត្តអំពើពុករលួយ។ ការិយាល័យផ្សព្វផ្សាយ 012926014/0882267000

 

អត្ថបទដែលជាប់ទាក់ទង