គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅផ្លូវជាតិលេខ២ ទល់មុខសាលាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ 

ភ្នំពេញះនៅយប់ ថ្ងៃ​ព្រហស្បតិ៍ ៣កើត ខែ​ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយអនុវត្តតាមការណែនាំរបស់លោក​ ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំ គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងចុះពិនិត្យអាវុធជាតិផ្ទុះ នៅគោលដៅផ្លូវជាតិលេខ២ ទល់មុខសាលាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មានកម្លាំងចូលរួមសរុប​​ ៤២នាក់ ។
– អធិការនគរបាលខណ្ឌ ចំនួន​ ២៦នាក់
– មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំនួន​៨នាក់ ។
– កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចំនួន​ ០៨ នាក់ ។

ជាលទ្ធផលក្នុងការត្រួតពិនិត្យ ដូចជា ៖
– បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន​ ៣២ គ្រឿង​​ ។
– ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៦៨ គ្រឿង​ ​​ ។
– រថយន្ត​ដែល​ត្រូវ​បកកញ្ចក់ខ្មៅ ចំនួន ០០ គ្រឿង ។
– ម៉ូតូគ្មានផ្លាកលេខត្រូវអប់រំ​ ចំនួន ០០ គ្រឿង ។
– អាវុធជាតិផ្ទុះឆ្លងកាត់ ចំនួន ១ដើម ម៉ាកCZP 10C 836886 ។
– សារធាតុញៀនឆ្លងកាត់​ គ្មាន ។
ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ បានបញ្ចប់នៅម៉ោង ២១:០០ នាថ្ងៃខែឆ្នាំដដែល ៕

អត្ថបទដែលជាប់ទាក់ទង