បង្ក្រាបនឹងឃាត់ខ្លួនបានមនុស្ស១៤នាក់ រួមជាមួយអាវុធ៧ដើម ក្រោយពីផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ច

ព្រះសីហនុ៖ យ៉ាងហោចណាស់អាវុធវែងខ្លីចំនួន៧ដើមនិងមនុស្សចំនួន១៤នាក់ ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថព្រះសីហនុ រកឃើញនិងឃាត់ខ្លួន បន្ទាប់ពីបើកយុទ្ឋនាការឡោមព័ទ្ឋបង្ក្រាប់កាលពីព្រលប់ថ្ងៃទី១០កញ្ញាឆ្នាំ២០២១នៅវេលាម៉ោង១៨,៣០នាទី ត្រង់ចំនុចសណ្ឋាគារស៊ីហាវ យ៉ិងហ៊ួយ ស្ថិតក្នុងក្រុម១៣ ភូមិ៤សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

ជុំវិញករណីចុះបង្ក្រាបនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបបានក្រុមចាប់ជំរិតទារប្រាក់បានមួយសំបុកធំក្នុងខេត្តព្រះសីហនុ នៅ​ម៉ោង​១៩”១០​នាទី​ ថ្ងៃទី​១០​ ខែកញ្ញា ឆ្នាំ២០២១​ កម្លាំង​ អាវុធហត្ថ​ក្រុង​សហការ​ជាមួយ​អាវុធហត្ថខេត្ត​ ដោយមានការ
ដឹក​នាំបញ្ជាផ្ទាល់ដោយ​លោក​ ឧត្តមសេនីយ៍​ត្រី​
ផ្ទាល់ដោយមានការ សម្របសម្រួល​នីតិវិធីដោយ​ ឯកឧ​ត្តមសៀង​ សុខ​ ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្ត​ព្រះសីហនុ​ ។ការចុះបង្ក្រាបករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នឹងប្រើប្រាស់អាវុធខុសច្បាប់នៅចំណុច កាសុីណូ សុីហាវយីងហួយ ស្ថិតក្រុម១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុនេះ ដកហូតបានអាវុធចំនួន៧ដើម វែង២ដើម ខ្លី៥ដើម និងឃាត់មនុស្សបានចំនួន១៤នាក់(ស្រី០១នាក់)ជនជាតិចិន។

ដោយឡែកយោងតាមប្រភពព័ត៌មាននៅជុំវិញកន្លែងកើតហេតុបានប្រាប់ឱ្យបណ្ដាញសារព័ត៌មានដឹងថាមុនពេលកើតហេតុប្រទះឃើញរថយន្តម៉ាកអូឌីពណ៌សមិនចាំស្លាកលេខបើកបរដោយបុរសជនជាតិចិនបានបើកចូលក្នុងបុរីចំណុចខាងលើតែក្រុមសន្តិសុខមិនអនុញ្ញាត្តិតែរថយន្តខាងលើនៅមានបំណងទៅមុខទើបសន្តិសុខដែលនៅខាងក្នុងផ្ទុះអាវុធមួយគ្រាប់ ភ្លាមនោះភាគីរថយន្តម៉ាកអូឌី ក៍បានផ្ទុះអាវុធតបវិញ មួយប្រាវ មួយសន្ទុះក្រោយមក ទើបឃើញសមត្ថកិច្ចចំរុះមកដល់ ហើយធ្វើការឡោមព័ទ្ធទីតាំងកើតហេតុ។

បច្ចុប្បន្ន សំណុំរឿងនេះ កំពុងស្ថិតក្នុងដៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ និង កំពុងបន្តនិតិវិធី ទៅតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង