សង្វៀនមាន់​ជល់ ដ៏ធំនៅ​ឃុំ​កណ្តឹង​ស្រុក​បាទី អភិបាលខេត្ត​តាកែវ​ គ្មាន​សមត្ថកិច្ច​ឲ្យ​ចុះបង្ក្រាប​ព្រោះឆ្នាំងបាយគាត់

​ជាក់ស្តែង នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកញា​នេះ សង្វៀនមាន់​ជល់​ខាងលើនេះ ត្រូវបាន​គេ​ចូល​លេង​ល្បែងស៉ីសង​នៅ​ភូមិ​-​ឃុំ ខាង​នេះ​យ៉ាង​ជំហរ និង​មាន​មនុស្ស​មិន​ក្រោម​ពី​៥០​នាក់ នោះទេ​ដែល​កំពុងម្តុំ​គ្នា​ហូរកញ្ជ្រៀវ​លាន់​រំពង​។​

តាម ប្រភពប្រជាពលរដ្ធឲ្យដឹងថាសង្វៀន​មាន់ដ៏ធំ ដែលមានទីតាំងមិនឆ្ងាយប៉ុន្មានខាង មុខ ប៉ុស្តិ៍ ប៉េអឹម ២០១ នោះបានបើកលេងល្បែងស៊ីសងជាយូរមកហើយយ៉ាងក្ដៅគគុកគា​ក់ដោយមានទាំងភ្នាល់​ល្បែងស៊ីសងមាន់ជល់ ពី ក្រៅប្រទេសតាមទូរទស្សន៍ និងមាន់មែនទែន ។

ពលរដ្ឋ​ស្រុក​បាទី ខេត្តតាកែវគេថាថ្វីដ្បិតតែ សង្វៀនប្រក់ស័ង្កសីតែមានគ្រឹះធំៗ ណាស់ សម្រាប់កាងការពារ និងផ្ដល់លុយបើ ទោះបីជាគេមើលឃើញថាបានបំពានធ្ងន់ធ្ងរ ទៅលើគោលការណ៍សន្តិសុខភូមិឃុំមាន សុវត្ថិភាពក្ដី ។

យ៉ាងណាក៏ដោយនៅរសៀលថ្ងៃទី២៥ខែ កញ្ញាឆ្នាំ ២០២១នេះ​លោកម៉ាប់ និង​លោក អួ​យដែលជា​អ្នក​រត់ការ​លុយ​ឲ្យទៅ​សមត្ថកិច្ច​ស្រុក​បាទីខេត្តតាកែវទាំងមូល​នោះ​បាន​បញ្ជាក់​អោយ “​ស្លាបប៉ាកកា​ទឹកខ្មៅ​” ដឹងថា ពេល​នេះ​បច្ចុប្បន្ន​លោក ប៉ុល ម៉ុក់ បាន​ប្តូ​រូបភាព​ថ្មីគឺ​ឲ្យ​លោក​អួយ នឹង​រូបគេ​ជា​អ្នកដោះស្រាយ​លុយ​ឲ្យទៅ​សមត្ថកិច្ច​ម្តង តែ​ដី​ដែល​សាងសង់​បន​ល្បែង​ខុសច្បាប់ នេះ​ជា​របស់​លោកប៉ុល ម៉ុកអតីត​មេ​ប៉េអឹម​២០១ ។​

​ពាក់ព័ន្ធ សង្វៀនមាន់​ជល់​ខាងលើនេះ​លោក សុខ សំណាងស្នងការ​ខេត្ត​តា​កាវ អង្គភាព​យើង​មិនអាច​សុំ​ការ​បន្យល់​ពី​លោក​បាន​ទេ ។​

​បើទោះជា​ដូច​ច្នេះ​ក្តី ឯកឧត្តម អ៊ូច ភា អភិបាល​នៃ​គណ​អភិបាលខេត្ត​តាកែវ ថ្លែង​តាម​ប្រព័ន្ធ​(​តេ​លេក្រា​ម​)​បញ្ជាក់ នៅ​រៀលថ្ងៃ​ទី​២៥ កញា​នេះ​ថា លោក​”​ទទួលបាន​ដំណឹង​នេះហើយ​”​លោក​នឹង​បញ្ជា​កម្លាំង​ឲ្យ​ចុះ​ទៅ​បង្ក្រាប ព្រោះ​ការប្រម៉ូលម្តុំ​មនុស្ស​ឲ្យចូល​លេងល្បែង​ទាំងនេះ​ល្មើស​នឹង​បញ្ហា​សន្តិសុខ សុ​វត្ថ​ភាព​ទៅហើយ ករណីនេះ ថែមទាំង​ហ៊ាន​ប្រឆាំង និង​បំរាម​ក្រសួងសុខាភិបាល​ថែម​ទៀត​៕

អត្ថបទដែលជាប់ទាក់ទង