ការិយាល័យផ្សព្វផ្សាយ 0882267000/070926014
ខេត្តមណ្ឌលគិរីះ សព្វថ្ងៃនេះគេឃើញមានឡានដឹកឈើប្រភេទគ្រឿងផ្ទះចេញពីស្រុកកែវសីមាឆ្ពោះទៅខេត្តត្បូងឃ្មុំ យ៉ាងអនាធិបតេយ្យ ជារៀងរាល់យប់ ហើយឈើទាំងអស់នោះ គេបានឲ្យដឹងថាគឺដឹកចេញពីដែនជម្រកកែវសីមាតែម្ដង ដោយមិនមានអាជ្ញាធរនិងមន្ត្រីជំនាញណាម្នាក់ធ្វើការបង្ក្រាបនោះទេ ឬមួយអាជ្ញាធរនិងមន្ត្រីជំនាញទាំងអស់នោះបានទទួលលាភសក្ការៈពីក្រុមឈ្មួញដឹកឈើទាំងអស់នោះហើយទេដឹងទើបមិនធ្វើការបង្ក្រាប ហើយសព្វថ្ងៃនេះមហាជនកំពុងតែមានការងឿងឆ្ងល់និងបានដាក់សំណួរសួរទៅអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកកែវសីមាក៏ដូចជាស្រុកស្នួលនិងស្រុកមេមត់ជាដើមមានដូចជាទី1លោកនាយកដែនជម្រកជីវៈចម្រុះកែវសីមាទី 2 លោកប្រធានសង្កាត់រដ្ឋបាលព្រៃឈើចុងផ្លាស់ស្រែព្រះទី3លោកប្រធានផ្នែករដ្ឋបាលព្រៃឈើកែវសីមាទី4លោកមេបញ្ជាការរាជអាវុធហត្ថស្រុកកែវសីមាទី 5លោកអធិការស្រុកកែវសីមាទី6លោកប្រធានស្នាក់ការសន្តិសុខ 761 ទី7លោកអភិបាលរងស្រុកកែវ សីមា លោក ហឿន សុខណា ថាតើអស់លោកទាំងអស់គ្នាមានដែលយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រៃឈើនៅក្នុងមូលដ្ឋានរបស់ខ្លួនដែរឬទេឬមួយក៏កន្ទេលធំបន្លំដេកទៅហើយទើបមិនមានវិធានការបង្ក្រាបនោះឡើយ៕