តែងតាំងលោកជំទាវហ៊ុន ប៊ុនធឿន ជាទីប្រឹក្សាគណៈ:សង្ឃនាយកគណ:មហានិកាយនៃព្រះរាជាណាចក្រកម្ពុជា គោរម្យ៍ងារជា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍
ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោកជំទាវហ៊ុន ប៊ុនធឿន ត្រូវបានប្រកាសតែងតាំងជាទីប្រឹក្សាគណៈសង្ឃនាយកគណ:មហានិកាយនៃព្រះរាជាណាចក្រកម្ពុជា គោរម្យ៍ងារជា ” អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍” រួមជាមួយសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទីប្រឹក្សាគណៈសង្ឃនាយក និងមានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង ព្រមទាំងលោក-លោកស្រីមន្ត្រីរាជការជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត នៅក្នុងសាលប្រជុំគណ:កម្មការរៀបចំបុណ្យជាតិនៃកម្ពុជា ។
ស្ថិតក្នុងឱកាសនេះដែរ ក៍មានការអញ្ជើញចួលរួមពីសំណាក់បងប្អូនសាច់ញាត្តិ កូនក្មួយជាច្រើននាក់ផងដែរ ក្រោមការអនុវត្តន៍វិធានការសុខាភិបាល ដែលចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះលោកជំទាវ ហ៊ុន ប៊ុនធឿន ដែលត្រូវបានតែងតាំងគោរមងារឱ្យឡើងទៅជា “អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍” ៕