ព្រះរាជពិធីចម្រើនព្រះបរិត្តចម្រើនព្រះអាយុវឌ្ឍនៈមង្គល ព្រះជន្មាយុ ៩៦ យាងចូល ៩៧ ព្រះវស្

ថ្ងៃព្រហស្បតិ៍ ២កើត ខែភទ្រភទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនិងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។
ព្រះរាជពិធីចម្រើនព្រះបរិត្តចម្រើនព្រះអាយុវឌ្ឍនៈមង្គល ព្រះជន្មាយុ ៩៦ យាងចូល ៩៧ ព្រះវស្សា ថ្វាយចំពោះ សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបទុមវតីរាជវរារាមក្នុងឱកាសដ៏មហានក្ខត្ដឫក្សអធិកអធម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩៦ យាងចូល ៩៧ ព្រះវស្សា ។
ស្ថិតក្នុងបរិយាកាសដ៏មង្គលប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាសិស្សគណ សូមលើកហត្ថ ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតា ទាំងមួយម៉ឺនលោកធាតុ មហិទ្ធិឫទ្ធិទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមថ្វាយព្រះពរសម្ដេច សូមទ្រង់ប្រកបដោយ ពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសព្ទសាធុការពរបវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ត្រជាក់ត្រជុំដល់កូនចៅជាសិស្សគណគ្រប់រូប ៕
អត្ថបទដែលជាប់ទាក់ទង