រដ្ឋាភិបាលជប៉ុនស្នើសុំសម្តេចតេជោនាយករដ្ឋមន្រ្តី បើកឲ្យដំណើរការឡើងវិញ សម្រាប់ប្រទេសទាំងពីរ កម្ពុជា ជប៉ុន ពិសេសអនុញ្ញាតឲ្យ ជប៉ុន និងកម្ពុជា អាចធ្វើដំណើរទៅវិញទៅមកបាន ដើម្បីជំរុញទាំងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទាំងវិស័យធុរកិច្ចនៃប្រទេសទាំងពីរ
ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅថ្ងៃត្រង់ថ្ងៃទី២២សីហា នាវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឺ រដ្ឋមន្រ្តីការបរទេសជប៉ុន បានស្នើសុំសម្តេចតេជោនាយករដ្ឋមន្រ្តី ធ្វើយ៉ាងណាបើកឲ្យដំណើរការឡើងវិញ សម្រាប់ប្រទេសទាំងពីរកម្ពុជា ជប៉ុន ពិសេសឲ្យអនុញ្ញាតឲ្យ ជប៉ុន និងកម្ពុជា អាចធ្វើដំណើរទៅវិញទៅមកបាន ដើម្បីជំរុញទាំងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទាំងវិស័យធុរកិច្ចនៃប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរាបជូនសម្តេចផងដែរថា មាននិស្សិតអាហារូបករណ៍កម្ពុជាចំនួន ១៩នាក់ នឹងទៅធ្វើដំណើរទៅសិក្សាក្នុងប្រទេសជប៉ុន។ និស្សិតទាំង១៩ នាក់នោះ នឹងត្រូវអនុញ្ញាតឲ្យទៅសិក្សានៅប្រទេសជប៉ុន ក្នុងពេលឆាប់ៗខាងមុខ។ ឯកឧត្តមបាន ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរថា ភាកីជប៉ុនបានសិក្សាចាប់សព្វគ្រប់ហើយលើគម្រោងរបស់កំពង់ផែអន្តរជាតិព្រះសីហនុ ធ្វើយ៉ាងណាឲ្យនាវាធំៗអាចចូកចតបាន ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្រ្តី ស្នើសុំឲ្យមានការគាំទ្រពីសម្តេចតេជោទៅលើគម្រោងដ៏មានសារសំខាន់នោះ។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សម្តេចសប្បាយរីករាយយ៉ាងខ្លាំង ដោយបានជួបឯកឧត្តមរដ្ឋមន្រ្តីសាជាថ្មីម្តងទៀត បន្ទាប់ពីបានជួបឯកឧត្តមនៅទីនេះ កាលពី៦ឆ្នាំមុន។ សម្តេចតេជោមានប្រសាសន៍ថ្លែងអំណរគុណចំពោះជំនួយទាំងឡាយដែរជប៉ុន បានជួយដល់ កម្ពុជាក្នុងការទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ១៩ ពិសេសថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានជួយដល់កម្ពុជា ពិសេសជួយដល់ប្រជាជនកម្ពុជា ពលករកម្ពុជា និង និងនិស្សិតកម្ពុជា ដែលកំពុងតែសិក្សានិងប្រកបរបររស់នៅក្នុងប្រទេសជប៉ុន។ សម្តេចតេជោមានប្រ សាសន៍គាំទ្រ ចំពោះការបើកឲ្យដំណើរការឡើងវិញលើវិស័យធុរកិច្ច ពាណិជ្ជកម្ម និងអ្វីៗទាំងឡាយ ដែលជាការធ្វើដំណើរទៅវិញទៅមករវាងកម្ពុជា ជប៉ុន ដែលអាចនាំទៅដល់ការពង្រីកទំនាក់ទំនង កាន់តែខ្លាំងថែមទៀត នៃប្រទេសទាំងពីរ ពិសេសការជំរុញទំនាក់ទំនងវិនិយោគ ពាណិជ្ជកម្ម នៃប្រ ទេសទាំងពីរ។ សម្តេចតេជោមានប្រសាសន៍បន្តថា កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ កម្ពុជា ជប៉ុន មានទំហំ២ពាន់លានដុល្លាអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនមានទំហំ ១,២ពាន់លានដុល្លា ឯកជប៉ុននាំចូលមកកម្ពុជាមានទំហំ 0,៨ពាន់លានដុល្លាអាមេរិក ដោយឡែក ក្នុងរយះពេល៩ខែ ក្នុងឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានប្រមាណ៨០០លានដុល្លាអាមេរិក ក្នុងនោះការនាំចេញពីកម្ពុជាទៅកាន់ជប៉ុនមានទំហំ ៥០០លានដុល្លា ឯការនាំចូលពី ជប៉ុនមកកកាន់កម្ពុជាមាន៣០០លានដុល្លា។ តាមរយះការបើកដំណើរការឡើងវិញនៃប្រទេសទាំងពីរ សម្តេចបានស្នើឲ្យដល់ភាគីជប៉ុន បើកឲ្យមានការហោះហើរឡើងវិញ នៃក្រុមហ៊ុនអាកាសចរណ៍ អាណា ពោលការបើកឲ្យដំណើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍អាណា អាចនាំឲ្យការធ្វើដំ ណើររវាងប្រទេសទាំងពីរ មានភាពធម្មតាឡើងវិញ ពិសេសចំពោះវិធានការមួយចំនួនដែលបានដាក់ ចុះ ហើយការបើកឲ្យដំណើរការឡើងវិញនោះ អាចឲ្យមានការកើនឡើងក្នុងទំហំពាណិជ្ជកម្ម និងការ វិនិយោគសម្រាប់ប្រទេសទាំងពីរ។ សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះកម្មវិធីជំនួយអូឌីអេ របស់ជប៉ុន ដែលរាល់គម្រោងនៃជំនួយ អូឌីអេ នោះ សម្រាប់កម្ពុជាពុំមានការពន្យា ឬបញ្ឈប់នោះទេ ផ្ទុយកំពុងតែមានដំណើរការយ៉ាងប្រក្រតីបំផុត៕