ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងកំពុងដំណើរការយ៉ាងរលូនខណៈពេលដែលសមត្ថកិច្ចមិនរវល់ធ្វើការបង្ក្រាប

ការិយាល៏យផ្សព្វផ្សាយ 012926014

ភ្នំពេញ:ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ច្រកចូលតាមហាងឱរាកាហ្វេចំងាយប្រហែលជា១០០ម៉ែត្រដែលស្គាល់ច្បាស់ថាជារបស់ឈ្មោះ រឿង ដែលបានបើកទទួលភ្ញៀវក្មេងស្ទាវជាច្រើនដែលគេសង្ស័យថាសុទ្ធតែក្រុមញៀនថ្នាំទៀតផង។

ប្រភពព័ត៌មានពីពលរដ្ឋជាច្រើនបានលើកឡើងថាជារៀងរាល់ថ្ងៃគេសង្កេតឃើញថាមានក្រុមក្មេងស្ទាងជាច្រើនកំពុងតែប្រមូលផ្តុំគ្នាចូលមកលេងល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះ ប៉ុន្តែគេមិនដែលឃើញមានសមត្ថកិច្ចណាម្នាក់ចុះបង្ក្រាបឡើយមិនដឹងជាសមត្ថកិច្ចមូលដ្ឋានគិតយ៉ាងមិចទេចំពោះទីតាំងល្បែងស៊ីសងមួយនេះ។

ប្រភពដដែលបានបន្តថារាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសេចក្តីសុខ សុវត្ថិភាព នឹងភូមិឃុំមានសុវត្ថិភាពរបស់ពួកគាត់ព្រោះថាបើទីតាំងណាមានបើកល្បែងស៊ីសងទីតាំងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មផ្សេងៗជាពិសេសក្លាចការរីករាលដាលនៃជំងឺកូវីត១៩ដែលទើបនឹងបំឡែងខ្លួនថ្មី។

គួររំលឹកផងដែរកាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត១៩ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា(កូមេត្រុង)ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងគោរពច្បាប់របស់រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលទាល់តែសោះ។

ជុំវិញករណីល្បែងស៊ីសងខាងអង្គភាពសារព័ត៌មានយើងក៏បានរាយការណ៍ជូនទៅលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ តែលោកបានឆ្លើយតបមកវិញថា(អរគុណខ្ញុំនឹងធ្វើរឿងនេះ)។

ដូច្នេះក៏សូមសំណូមពរដល់ស្នងការនគរបាលរាជធានីភ្នំពេញសូមមេត្តាជួយចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ីសងខាងលើនេះដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃជាពិសេសគឺសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង