ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងដឹកនាំមន្រ្តីដាំដើមឈើចំនួនជាង ២០០០ពាន់ហិចតា និងដាំដើមឈើច ២០ ម៉ឺនដើម នាពេលខាងមុខ នៅឃុំច្រណូក ស្រុកកំពង់លែង
កំពង់ឆ្នាំងះ នៅព្រឹកថ្ងៃទី ០១ ខែ ១២ ឆ្នាំ ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំង វត្តមាន ឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត ទទួលបន្ទុកស្រុកកំពង់លែង ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងមន្ទីរជុំវិញខេត្ត ដើម្បីធ្វើការត្រួតពិនិត្យ លើផ្ទៃដីជាង ២ពាន់ហិកតា ដោយចាប់គិតពីថ្ងៃទី២៩ ខែ១១ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែ១២ ឆ្នាំ២០២១) ដែលត្រូវបានដកហូតពីបុគ្គលមួយចំនួន ដែលបានឈូសឆាយរំលោភបំពានយកកន្លងមក ត្រូវទុកជាសម្បត្តិរដ្ឋវិញ ក្រុមការងារអន្តរក្រសួងនិងបន្តកិច្ចការនេះទៀត។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ទៀតថា ផ្ទៃដីជា២ពាន់ហិចតាដែលបានដកហូត គ្រាន់តែជាចំណុចមួយ ក្នុងឃុំច្រណូក ស្រុកកំពង់លែងប៉ុណ្ណោះ អាជ្ញាធរខេត្តនឹងធ្វើការត្រួតពិនិត្យដកហូតទៅលើដីព្រៃលិចទឹក នៅតំបន់ផ្សេងៗ តាមបណ្ដាស្រុកក្នុងខេត្តកំពង់ឆ្នាំងបន្តទៀត បន្ទាប់ពិកិច្ចការនៅឃុំច្រណូក។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍បញ្ជាក់ថា នៅថ្ងៃស្អែកទី ០២ ខែ ១២ ឆ្នាំ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម និងបើកយុទ្ធនាការដាំកូនឈើ(ដែលជាប្រភេទ កូនឈើលិចទឹក) ឡើងវិញលើផ្ទៃដីបានដកហូតប្រមាណជាង ២០០០ ហិកតា នៅឃុំច្រណូក ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ជាគោលការ អាជ្ញាធរខេត្ត និងដាំដើមឈើព្រៃលិចទឹកឡើងវិញ ចំនួន ២០ម៉ឺនដើម តែជំហានដំបូងគឺត្រូវដាំចំនួន ២០០០ ដើមនៅថ្ងៃស្អែក ទី០២ ខែ១២ ឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តមអភិបាលខេត្ត និងចូលរួម ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំរបស់ខេត្តកំពង់ឆ្នាំងច្រើនរូប កម្លាំងយុវជន (សសយក /យុវជនខ្មែរឥស្លាម និងយុវជនមួយចំនួនទៀត)៕