ញាក់សាច់លោកព្រះ ! ផ្ទុះអាវុធមួយប្រាវស្លា.ប់ ជនជាតិចិនម្នាក់ ក្នុងករណីបង្ក្រាប ឧក្រិដ្ឋកម្មគ្រឿង. ញឿនជាង១តោន
ព្រះសីហនុ ៖ បើ តាម សេចក្តីរាយការណ៍ បឋម មុន នេះ បន្តិច បាន ឲ្យ ដឹង ថា នៅ ថ្ងៃ ទី ១២ ខែធ្នូ ឆ្នាំ ២០២១ នេះ កម្លាំង សមត្ថកិច្ច មន្ទីរ ប្រឆាំង បទល្មើស គ្រឿង . ញៀន បាន ចុះ សហការ ជាមួយ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្ត ព្រះ សីហ នុ និង រាជធានី ភ្នំពេញ បើក យុទ្ធនាការ ប្រតិបត្តិការ បង្ក្រាប ករណី កែ ច្នៃ គ្រឿង . ញៀន ជា ទ្រង់ទ្រាយ ធំ មួយ មិន ធ្លាប់ មាន ស្ថិត នៅ ក្នុង ក្រុមហ៊ុន ( ហ្វា ម អេ ស៊ា ង . ក ) រោងចក្រ ផលិត ដំណាប់ ស្វាយ មួយ កន្លែង ស្ថិត ក្នុងភូមិ ដំបង វេញ ឃុំ សង្កែ សាទ ប ស្រុក ឱ រ៉ា ល់ ខេត្តកំពង់ស្ពឺ ។ការ ប៉ះទង្គិច គ្នា នៅ ផ្លូវជាតិ លេខ ៤ ខាងលើ នេះ គឺ កើតឡើង ខណៈ ឈ្មួញ គ្រឿង . ញៀន កំពុង ដឹក គ្រឿង . ញៀន ជា ច្រើន ឆ្ពោះទៅ កាន់ ខេត្ត ព្រះ សីហ នុ ។
តាម សេចក្តីរាយការណ៍ ឲ្យ ដឹង បន្ត ទៀត ថា ការ បង្ក្រាប នោះ កម្លាំង សមត្ថកិច្ច មន្ទីរ ប្រឆាំង បទល្មើស គ្រឿង . ញឿ ន ជា ម្ចាស់ ករណី ដោយ មានការ ចូលរួម សហការ ជាមួយ នគរបាល ខេត្ត និង រាជធានី ភ្នំពេញ ក្រោម ការ សម្របសម្រួល ពី ស្ថាប័ន អយ្យការ ផង ដែរ ។
ប្រភព ព័ត៌មាន មិន ទាន់ ផ្លូវការ មុន នេះ បន្តិច បាន ឲ្យ ដឹង ថា ប្រតិបត្តិការ នោះ កម្លាំង សមត្ថកិច្ច មន្ទីរ ប្រឆាំង បទល្មើស គ្រឿង . ញៀន បាន ផ្ទុះអាវុធ ដើម្បី ទប់ទល់ ជាមួយ ការ បាញ់ប្រហារ ពី សំណាក់ ឈ្មួញ គ្រឿង . ញៀន មក លើ សមត្ថកិច្ច នៅ ត្រង់ ចំណុច លើ ផ្លូវជាតិ លេខ ៤ ស្ថិត ក្នុងភូមិ សាស្ត្រ ស្រុក កំពង់ សិលា ខេត្ត ព្រះ សីហ នុ បណ្តាល ឲ្យ ឧក្រិដ្ឋជន ដែល គេ សង្ស័យ ថា ជា ជនជាតិ ចិន ម្នាក់ ត្រូវ គ្រាប់ ស្លា . ប់ នៅ នឹង កន្លែង និង ម្នាក់ ត្រូវ ចាប់ខ្លួន ជាមួយ រថយន្ត ១ គ្រឿង ។ក្នុង នោះ សមត្ថកិច្ច បាន ធ្វើការ រឹបអូស ថ្នាំ . ញៀន ប្រភេទ ( កេ តា មីន ) ជាង ១៤០០ គីឡូក្រាម ដែល ឧក្រិដ្ឋជន បាន ផលិត និង កែ ច្នៃ នៅ ក្នុង រោងចក្រ ផលិត ដំណាប់ ស្វាយ របស់ ក្រុមហ៊ុន ចិន មួយ នោះ ។
ប្រតិបត្តិការ បង្ក្រាបបានគ្រឿងញៀនជាង ១៤០០ គីឡូក្រាម ត្រូវបានធ្វើឡើង ក្រោមការដឹកនាំបញ្ជារពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងការចុះដឹកនាំផ្ទាល់ដោយ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ប្រភពព័ត៌មានទទួលបាន ឱ្យដឹងថា ក្រោមការដឹកនាំបញ្ជារពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ការស៊ើបអង្កេតបង្រ្កាប ករណី កែច្នៃ ដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ចេញពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី១២.១២.២០២១ វេលាម៉ោង១:៣០នាទី យប់អាធ្រាត កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០) ដឹកនាំដោយឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោក វរ:សេនីយ៍ឯក យឹម សែនឧត្តម លោក វរ:សេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ ចុះសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុងនិងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ.ឯកឧត្តម រស់ សារំា ព្រះ រាជាអាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តកោះកុង និងលោក ទិន សុចិត្រ្តា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តកំពង់ស្ពឺ ពួនស្ទាក់ បង្រ្កាប នៅចំណុចភូមិបឹងត្រាច ឃុំចំការលួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ប្រភពដដែលបានបន្តថា សមត្ថកិច្ច បានបន្តទៅឆែកឆេរទីតាំងកែច្នៃនៅចំណុច ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ ស្ពឺ។ ដែលជាលទ្ធផល គឺបាន ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ក្នុងនោះរួមមាន ១-ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិ ចិន តៃវ៉ាន់(ស្លាប់) ២-ឈ្មោះ LY POHAN ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន តៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន) និង ៣-ឈ្មោះ LY POHAN ភេទ ៤៧ ប្រុស ជនជាតិ ចិនតៃវ៉ាន់(មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន)។ជាមួយគ្នានោះសមត្ថកិច្ចក៏រឹបអូសបានវត្ថុតាង ដែលចាប់យកបានរួមមាន៖ -ម្សៅសសង្ស័យ កេតាមីន(KE- TAMIN)ចំនួន ៧៤ការ៉ុង ក្នុង១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០គីឡូក្រាម ទាំងសំបក។ -អាវុធខ្លី ម៉ាក់ K៥៤ ១ដើម -រថយន្ត ២គ្រឿង -សារធាតុគីមីនិងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ៕