កំពង់ឆ្នាំង ៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានសម្រេច កាត់រំសាយដែនឡូត៍នេសាទ ទាំងអស់ចំនួន ៣៥ឡូត៍នេសាទនៅជុំវិញបឹងទន្លេសាប ដើម្បីប្រគល់ជូនប្រជានេសាទ មួយភាគ ដើម្បីប្រកបមុខរបរនេសាទ ជាលក្ខណៈគ្រួសារ គ្រាន់បានប្រាក់ចំណូលខ្លះយកមកទ្រទ្រងជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ រីឯមួយ មួយភាគទៀតថែរក្សាការពារទុកជា កន្លែងអភិរក្សត្រីមេពូជ ថ្មីៗប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានដករហូតដីព្រៃលិចទឹកតំបន៣ ដាំដើមឈើ ដាំដើមត្នោត និងដើមឬស្សី រាប់ពាន់ដើម ដើម្បីរួមគ្នាបង្កើនព្រៃលិចទឹក ថែរក្សាអភិរក្សព្រៃឈើ ជាជម្រកមច្ឆាជាតិនៅជុំវិញបឹង។សេចក្តីរាយការណពីប្រជាពលរដ្ឋបានប្រាប់ភ្នាក់ងារយើងឣោយដឹងថា បទល្មើសនេសាទ ដែលអស់លោក សមត្ថកិច្ចជំនាញថ្នាក់ក្រោមជាតិ កំពង់តែអនុវត្តផ្ទុយ និង បទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សមត្ថកិច្ចជំនាញ ឃុបឃិតគ្នាពីថ្នាក់ស្រុករហូតថ្នាក់ខេត្តបង្កើត បទល្មើសនេសាទយ៉ាងពេញបន្ទុកខួបប្រាំងខួបវស្សា ចំណុរាំងលេខចំណុចទំនប់ខ្យោ ចំណុចសួង ព្រំប្រទល់ភូមិកោះក្អែកនិងភូមិដូនវៀត ឃំុកំពង់ហាវ ស្រុកកំពង់លែង ភូមិព្រែកឆ្តោស្រុកជលគិរី ដែល ដែលគេស្គាល់អ្នករត់ការ ឈ្មោះគាមេភូមិកោះក្អែក ឈ្មោះគង់តារាស្រ៊ុន រស់នៅភូមិដូនវៀត។
ប្រភពបានបន្តទៀតថា រាល់ថ្ងៃនេះ លោក សមត្ថកិច្ច ជំនាញ ឃុបឃិតគ្នាបើកដៃឲ្យធ្វើសកម្មភាព បទល្មើសនេសាទ កើតមានយ៉ាងពេញទំហឹង អត់មានការទប់ស្កាត់នោះទេ គឹ បណ្តោយឱ្យកើតមានតែម្តង សកម្ម ភាព បទល្មើសនេសាទទាំងនោះ រួមមាន របាំង បរណរ៉ាវ ធ្វើពីសាច់អួនក្រឡាញឹកគ្រប់ប្រភេទដែលមានប្រវែងមួយពាន់ម៉ែតទៅពីពាន់ម៉ែត របាំង លូស្បៃមុង របាំង សាច់សារ៉ូខៀវ បទល្មើសនេសាទទាំងនោះ កើតមាននៅតាមអតីតដែនឡូត៍ នេសាទ ទាំងអស់នៅក្នុងស្រុកជលគីរី និងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ប្រភពដែលបានបន្តទៀតថា រាល់ថ្ងៃនេះ ក្រុមពួកប្រព្រឹត្តបទល្មើសនេសាទទាំងអស់នោះធ្វើសកម្មភាពចាប់ត្រី យ៉ាងគគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃ ដោយពួកគេពុំខ្លាចញញើត និងអស់ លោក សមត្ថកិច្ចជំនាញណាម្នាក់ទេ ព្រោះពួកគេបានរត់ការ បង់លុយឲ្យ សមត្ថកិច្ចជំនាញ ពីថ្នាក់ស្រុករហូត ថ្នាក់ខេត្តរួចរាល់អស់ហើយ ទើបពួកគេធ្វើសកម្មភាពប្រព្រឹត្តបទល្មើសនេសាទ បានយ៉ាងរលូន ។
ប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងស្រុកជលគិរី និងស្រុកកំពង់លែង សំណើសុំដល់ អង្គភាពប្រឆាំងអំពើរពុករលួយ គួរបើកការស៊ើបអង្កឹតស្រាវជ្រាវវែលមុខរកអ្នកនៅពីក្រោយខ្នង ដើម្បី ផ្ដន្ទាទោស ។ ជាចុងក្រោយ នេះ ផងដែរ ប្រជាពលរដ្ឋ ដែលប្រកបរបរនេសាទល័ក្ខខណៈគ្រួសារ សំណូមពរ ទៅដល់ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង និងជាប្រធាន គណៈ បញ្ជាការឯកភាពខេត្ត ដែលទើបនឹងឡើងកាន់តំណែងថ្មីៗនេះ សូមឯកឧត្តម មេត្តា ពិនិត្យ ចង្អុលបង្ហាញ លោកលីឡា នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង អោយឧស្សាហ៍មើល បទល្មើសនេសាទ តាមដងទន្លេផង បើមិនដូច្នោះទេ មច្ឆាគ្រប់ប្រភេទ និងវិនាសជាក់ជាមិនខាន។
ពាក់ព័ន្ធករណីខាងលើនេះ លោកម៉មរិទ្ធី នាយសង្កាត់រដ្ឋបាលជលផល ស្រុកជលគិរី លោកឃីមឡុង នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ លោកលីឡានីខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង មិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ ទូរស័ព្ទចូលតែពុំមានអ្នកទទួល លោកឌុលចាន់ឌីនាយសង្កាត់រដ្ឋបាលជលផល ស្រុកកំពង់លែង បានប្រាប់ភ្នាក់ងារយើង តាមទូរសព្ទ កាលពីថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2021 ថា អនុវត្តបានមួយជំហាន ដូចវ៉ៃចកអញ្ចឹង៕លោករីភារិទ្ធិ