ល្បែងស៊ីសងជល់មាន់ និងអាប៉ោងកំពុងបើកឲ្យលេងយ៉ាងគគ្រឹកគគ្រេង នៅក្នុងទឹកដីឃុំត្នោតចុងស្រង់ មិនឃើញមានសមត្ថកិច្ចចុះបង្ក្រាបឡើយ
ការិយាល័យផ្សព្វផ្សាយ0889846555/070926015
កំពត ៖ សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំមួយកន្លែង បាំងដោយរបងស័ង្គសី ក្បែប៉ុស្តិ៍រដ្ឋបាលត្នោតចុងស្រង់ ស្ថិតនៅក្នុងភូមិ/ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត កំពុងបើកឲ្យលេងយ៉ាងគក្រឹកគក្រេង មិនឃើញមានអាជ្ញាធរមូលដ្ឋានចុះណែនាំ និងបង្កាបនោះឡើយ ទោះបីជាអ្នកសារព័ត៌មានខលទូរសព្ទរាយការណ៍យ៉ាងណាក្តី។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងខាងលើនេះមានម្ចាស់ ឈ្មោះ ណាង ហើយទើបតែសម្ភោធបើកឲ្យលេងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ ដោយមានក្រុមញៀនល្បែងសម្រុកចូលលេងពពាក់ពពួនដូចទឹកបាក់ទំនប់អញ្ជឹង ដោយភាគច្រើនមិនមានការពាក់ម៉ាសការពារជំងឺឆ្លងកូវីដនោះឡើយ ខណៈជំងឺនេះនូវមិនទាន់សាបរលាបនៅឡើយ ឯជំងឺឆ្លងប្រភេទថ្មីក៏កំពុងកើតមានឡើងដ៏គួរឲ្យព្រួយបារម្មពីថ្នាក់ដឹកនាំផងដែរនោះ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើនេះទំនងមានខ្នងបង្អែកដ៏រឹងមាំហើយមើលទៅ បានជាហានបើកឲ្យលេង ដោយមិនខ្វល់ពីការរំខានដល់អ្នកជិតខាងឡើយ ហើយម្យ៉ាងវិញទៀតមុននឹងចាប់ផ្តើមបើកឲ្យលេងគឺមានរៀបចំធ្វើពីធីសម្ភោធ ដោយមានការផឹកស៊ីសប្បាយស្រេកហូរកញ្ជ្រៀវគងរំពងទៀតផង។
ពាក់ព័ន្ធបញ្ហាខាងលើនេះអ្នកសារព័ត៌មានយើង បានខលរាយការជូនលោកវរសេនីយ៍ទោ នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស លោកឆ្លើយថា ចាំលោករាយការណ៍ជូនថ្នាក់លើសិន ដោយឡែកលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ខណៈខលចូលហើយក៏ស្រាប់ចុចបិតទៅវិញ។៕