ភ្នំពេញ៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល លោក មុឹង យូឡេង បានស្នើផ្លាស់ប្ដូរមន្ត្រីស្ថានីយជញ្ជីងថ្លឹងរថយន្តចំនួន៥កន្លែងក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
នេះបើយោងតាមលិខិត របស់លោក មុឹង យូឡេង គោរពជូនអភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី២៣.០២.២០២២។
ក្នុងលិខិតនោះបានបញ្ជាក់ថា៖ មន្ត្រីជញ្ជីងដែលត្រូវផ្លាស់ប្ដូរមានចំនួន៥កន្លែង!
១៖ ស្ថានីយ ថ្លឹងរថយន្តកំពង់ភ្នំ.ផ្លូវជាតិលេខ១។
២៖ ស្ថានីយក្រសាំង.ផ្លូវជាតិលេខ២។
៣៖ ស្ថានីយកំពង់ទួល.ផ្លូវជាតិលេខ៣។
៤៖ ស្ថានីយអង្គស្នួល.ផ្លូវជាតិលេខ៤។
៥៖ ស្ថានីយព្រែកស្ដី ផ្លូវជាតិលេខ២១។
លិខិតស្នើផ្លាស់ប្ដូរមន្ត្រីបែបនេះ បន្ទាប់ពីមានការរិៈគន់តាមបណ្ដាញសារព័ត៌មានថា៖ ស្ថានីយថ្លឹងរថយន្តនៅភូមិសាស្ត្រខេត្តកណ្ដាល ។
បានឃាត់ឡានដឹកលើសទម្ងន់៦០គ្រឿង យកលុយពីម្ចាស់ឡានហើយ ប្រើល្បិចកេងប្រវ័ញ្ចយកលុយពីក្រសួងទៀតផង។
បណ្ដាញសារព័ត៌មានបានលើកឡើងទៀតថា៖ កាលពីខែតុលា ឆ្នាំ២០២១ លោក មុឹង យូឡេង មានចេតនាទុច្ចរិត ២ចំណុច។
ទី១-អោយម្ចាស់ឡានដឹកលើសទម្ងន់ចូលបង់ពិន័យ និងប្រាក់ថ្លៃរក្សាការពាររថយន្ត គេបង់អោយហើយ គោះលុយគេបន្ថែមទៀត។
ទី២-ធ្វើលិខិតស្នើសុំលុយពីក្រសួង លើកហេតុផលពីការថែទាំ ឡានដឹកលើសទម្ងន់ ទាំង៦០គ្រឿង ខណៈកាតព្វកិច្ច ចូលបង់ពិន័យជាម្ចាស់ឡាន។
ករណីនេះជំនាញខាងក្រសួងបានសង្កេតឃើញថា៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរខត្តកណ្តាល ។
បានឃាត់ទុករថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន៦០គ្រឿង រយៈពេល១ឆ្នាំ ។
ហើយដើម្បីរក្សាទុក រថយន្តដែលបានឃាត់ទុកនេះ មន្ទីរបានស្នើសុំថវិកាចំនួន ៣៨៩.៧០០.០០០រៀល មកក្រសួង ក្នុងនោះសម្រាប់ចំណាយលើថ្លៃឈ្នួលកន្លែងរក្សាទុករថយន្តចំនួន ១១០.៧០០.០០០រៀល កម្លាំងយាមរថយន្តចំនួន ២៧០.០០០.០០០រៀល និងចំណាយថ្លៃ ទឹកភ្លើងចំនួន ៩.០០០.០០០រៀល។
ជំនាញបន្តថា៖ ករណីនេះ មិនស្របតាមច្បាប់ស្តីពីផ្លូវថ្នល់ ដែលប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រមលេខនស/ រកម/០៥១៤ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៤ ត្រង់ប្រការ៦០ ដែលចែងថា “ម្ចាស់យានយន្ត ត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះ ដោយខ្លួនឯង”។
តាមរយៈលក្ខណៈ វិនិច្ឆ័យរបស់ជំនាញខាងក្រសួងយល់ឃើញថា៖ ករណីនេះ កើតឡើងដោយសារកង្វះការយកចិត្តទុកដាក់របស់មន្ទីរក្នុងការអនុវត្តច្បាប់។ កត្តានេះ អាចនាំឱ្យច្បាប់ស្តីពីផ្លូវថ្នល់ខាងលើពុំមានប្រសិទ្ធភាពអនុវត្ត។
ខាងជំនាញក្រសួងបានបញ្ជាក់ពីឫសគល់បញ្ហា បច្ច័យ និងផ្តល់ ជាអនុសាសន៍ ដល់លោក មុឹង យូឡេង ជាប្រធានមន្ទីរគួរផ្តោតការយកចិត្តទុកដាក់អនុវត្តតាមច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីជាធរមាន សម្រាប់កិច្ច ប្រតិបត្តិការទាំងឡាយនាពេលអនាគត។
សូមរម្លឹកថា៖ ដោយសារមានការបញ្ជាពីរាជរដ្ឋាភិបាលដោះលែងរថយន្តទាំងអស់ ដោយគ្មានលក្ខខណ្ឌ។
ដើម្បីធានា ទ្រព្យដែលរក្សាទុក១ឆ្នាំ ធ្វើឱ្យមន្ទីរព្យាករណ៍ទឹកលុយ រយៈពេល១៨ខែ ដើម្បីផ្គត់ផ្គង់ ថែរក្សា រថយន្ត ទាំងនោះ។
ក្នុងនោះដែរ លោក មុឹង យូឡេង បានចេញលិខិតបំភ្លឺចុះថ្ងៃទី២១.០២.២០២២ ដោយលើកហេតុផលចំនួន៤ចំណុច..!។
ត្រង់ចំណុច៣៖ លោក មុឹង យូឡេង បានលើកឡើងថា៖ ការដោះលែងរថយន្ត គឺធ្វើឡើងតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ បានអនុញ្ញាតឱ្យក្រសួង ដោះលែងរថយន្តនិងប្រគល់ជូនម្ចាស់ដើមវិញ៕